Monday, June 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ ឌិត​ ទីណា​ : ក្នុងការរក្សាលំនឹងថ្លៃកសិផល​ រាជរដ្ឋាភិបាល​ បានដាក់ពង្រាយមន្រ្តីកសិកម្មឃុំ​ទូទាំងប្រទេស និងការរៀបចំសហគមន៍កសិកម្មទំនេីប​ ដេីម្បីជួយគាំទ្រ​បច្ចេកទេស​ ផលិតកម្ម​ ទីផ្សារ​ និងសេដ្ឋកិច្ច

ខេត្តបន្ទាយមានជ័យ : នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តមរដ្ឋលេខាធិការ​ គង់​ ច័ន្ទវាសនា​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បាន​អញ្ជេីញជាអធិបតីភាពក្នុងពិធីជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​

ក្នុងជំនួបសំណេះសំណាលនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលេីកឡេីងពីកម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល​នីតិកាលទី៧​ ក្នុងការរក្សាលំនឹងថ្លៃកសិផល​ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ​ទូទាំងប្រទេស និងការរៀបចំសហគមន៍កសិកម្មទំនេីប​ ដេីម្បីជួយគាំទ្រ​បច្ចេកទេស​ ផលិតកម្ម​ ទីផ្សារ​ និងសេដ្ឋកិច្ច ស្របតាមទស្សនទាន​ “មានហូប​ មានប្រេី​ មានបាន​ និងមានរហូត”។

ទាក់ទងនឹងតួនាទី​ភារកិច្ច មន្ត្រីកសិកម្មឃុំ​ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្អូនៗសហការស្នេីសុំការគាំទ្រ​ពីអ្នកជំនាញក្នុងករណីចាំបាច់​ តាមលេខ ១២៨៩ ព្រមទាំងពិនិត្យវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់​ ដោះស្រាយបញ្ហាឱ្យចំគោលដៅ កាត់បន្ថយថ្លៃដេីមផលិត​ និងជំរុញកសិករផ្សារភ្ជាប់​នឹង សហគមន៍កសិកម្មទំនេីប​ ដែលអាចឱ្យក្រសួងកសិកម្ម​ មានលទ្ធភាពជួយគាំទ្រឱ្យកសិករទទួលផលចំណេញសេដ្ឋកិច្ច​ និងលេីកកម្ពស់ជីវភាព៕ រក្សាសិទ្ធដោយ :សុទ្ធលី

×