Monday, June 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើនសមត្ថភាពដល់អ្នកជំនាន់ក្រោយរបស់កម្ពុជា តាមរយៈចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ភ្នំពេញ : ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី៣០ខែមិថុនានេះ បានចេញរបាយការណ៍ឲ្យដឹងថា ការទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបានពង្រីកយ៉ាងគួរអោយកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការទទួលបានការប្រើប្រាស់នៅមិនទាន់គ្រប់គ្រាន់ទេ។ បរិយាបន្នហិរញ្ញវត្ថុចាប់ផ្តើមពីការអប់រំ ហើយការផ្តល់ចំណេះដឹង និងជំនាញដល់កុមារអោយយល់ដឹងអំពីការសន្សំ និងការចំណាយ បង្កើតឱកាសសម្រាប់ជីវិតរយៈពេលវែង។

តាមរយៈគម្រោងការអប់រំកុមារស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សហជីពឥណទានមូលនិធិអូស្ត្រាលី (Cufa) បានផ្តល់ការអប់រំដ៏សំខាន់ផ្នែកហិរញ្ញវត្ថុដល់កុមារជាង ៤៥,000 នាក់ នៅក្នុងសាលាបឋមសិក្សា ចំនួន ១៣២ នៅក្នុងខេត្តជនបទចំនួន ៧ បង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់សហគមន៍មានការយល់ដឹង និងការចូលរួមកាន់តែល្អប្រសើរ។
ថ្មីៗនេះ ឯកឧត្តម Derek Yip ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា បានចូលរួមជាមួយដៃគូរដ្ឋាភិបាលកម្ពុជា ម្ចាស់ជំនួយ និងគ្រូបង្រៀន ដើម្បីចូលរួមក្នុងពិធីបិទបញ្ចប់គម្រោងដ៏ជោគជ័យនេះ។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះ CUFA និងដៃគូរបស់ខ្លួនសម្រាប់ការប្តេជ្ញាចិត្តក្នុងការកសាងចំណេះដឹងផ្នែកហិរញ្ញវត្ថុចាប់ផ្តើមពីថ្នាក់រៀន។
អូស្ត្រាលីមានមោទនភាពដែលបានគាំទ្រ CUFA ជាងមួយទសវត្សរ៍ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី (ANCP) ដើម្បីជួយបណ្តុះបណ្តាលអ្នកជំនាន់ក្រោយអោយមានជំនាញក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុយ៉ាងមានការយល់ដឹង និងកសាងអនាគតប្រកបដោយសុវត្ថិភាព៕ រក្សាសិទ្ធដោយ :សុទ្ធលី

×