Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរអគ្គិនីកម្ពុជា ស្នើទៅអ្នកឧកញ៉ា លីយ៉ុង ផាត់ និង អ្នកឧកញ៉ា កុក អាន ឈប់ចេញវិក្កយបត្រថ្លៃប្រើអគ្គិសនី និងថ្លៃសេវាផ្សេងៗជា «ប្រាក់បាត»របស់ថៃ

រាជធានីភ្នំពេញ : អាជ្ញធរអគ្គិសនីកម្ពុជា នៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២៥ បានចេញលិខិតគោរពជូនលោកអ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន អិល.វ៉យ.ភី គ្រុប អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន អានកូ សំណើសុំបញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា “ប្រាក់បាត”។

អាជ្ញាធរអគ្គិសនីកម្ពុជា សូម ជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុនទាំង២មេត្តាជ្រាបថា ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការទិញអគ្គិសនីទាំងស្រុងពីប្រទេសថៃ មកផ្គត់ផ្គង់ឱ្យតំបន់ទាំងអស់នៅតាមបណ្ដោយព្រំប្រទល់ ប្រទេសកម្ពុជា-ថៃ។ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាស្នើសុំបញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្ល សេវាផ្សេងៗ ជា “ប្រាក់បាត” នៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អិល.វាយ.ភី នៅខេត្តកោះកុង និងតំបន់ អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ និងនៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អានកូ តំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ រក្សាសិទ្ធដោយ :សុទ្ធលី

×