Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន Ueno Atsushi បានអញ្ជើញទស្សនកិច្ចនៅទីតាំងគម្រោងសាងសង់សួនឌីជីថល (Digital Park) និងមជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានអញ្ជើញទស្សនកិច្ចនៅទីតាំងគម្រោងសាងសង់សួនឌីជីថល (Digital Park) និងមជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center) ដោយមានការអញ្ជើញចូលរួមអមពីថ្នាក់ដឹកនាំក្រសួង លេខាទីពីរនៃស្ថានទូត តំណាងក្រុមហ៊ុន NTT Data Inc. ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងក្រុមហ៊ុន NTT Global Data Center Japan និងតំណាងក្រុមហ៊ុន NTT Data Inc.។

ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ការគាំទ្រលើគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ។
សូមជម្រាបជូនថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាការរក្សាបានអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV)៕ រក្សាសិទ្ធដោយ :សុទ្ធលី

×