រាជធានីភ្នំពេញ ៖ “កម្មវិធីផ្តល់ដី ការពារដើម្បីរូបកាអភិវឌ្ឍដោយចីរភាព” គឺជាកម្មវិធីដែលផ្តួចផ្តើមបង្កើតឡើង និង ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោល បំណង (១)ដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ (២)ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន និង(៣) ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពារព្រៃ និងអភិរក្សព្រៃឈើ ដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព។ កម្មវិធីនេះនឹងផ្ដល់ដីជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដក្រោមទម្រង់សម្បទានដីសង្គមកិច្ច និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។
ដោយមានការយកចិត្តទុកដាក់ ណែនាំ និងតម្រង់ទិសជាប្រចាំពីសម្តេចធិបតី នាយករដ្ឋមន្ត្រីនិងជាប្រធាន ផ.ក.អ. លេខាធិកាដ្ឋាននៃ ផ.ក.អ. សហការជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក)បានរៀបចំចាប់ឆ្នោតជុំទី១ សម្រាប់ អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង១៣+០០នាទីរសៀលតទៅ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដោយមានការផ្សាយផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា និងទំព័រហ្វេសប៊ុករបស់លេខាធិការដ្ឋានផ.ក.អ. និងទំព័រហ្វេស ប៊ុករបស់ទូរទស្សន៍ជាតិកម្ពុជា និងមានការផ្សាយបន្តផ្ទាល់តាមទំព័រហ្វេសប៊ុករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំព័រហ្វេសប៊ុករបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងតាមបណ្តាញផ្សព្វផ្សាយព័ត៌មាននានា។ ការចាប់ ឆ្នោតរយៈពេល៥ថ្ងៃនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី អនុប្រធានប្រចាំការនិងជាប្រធានលេខាធិការដ្ឋានផ. ក. អ និងមានការចូលរួមពីអនុប្រធាន សមាជិកគណៈ កម្មការចាប់ឆ្នោត អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ តំណាងក្រុង ស្រុក ខណ្ឌ តំណាងឃុំ សង្កាត់ ទាំង២៥រាជធានី ខេត្ត ព្រមទាំងមានការនិមន្តចូលរួមចូលរួមជាសក្ខីភាពនិងសង្កេតការណ៍ ដោយសម្តេចព្រះវនរ័តកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២គណៈមហានិកាយនៃព្រះរាជាណាចក្រ កម្ពុជា អមដោយព្រះសង្ឃចំនួន១ព្រះអង្គ អង្គភាពប្រឆាំងអំពើរពុករលួយ និងអង្គការសង្គមស៊ីវិលចំនួន៥រួមមាន សហភាពសហព័ន្ធយុវជនកម្ពុជា(ស. ស. យ.ក.) សហព័ន្ធនិស្សិតបញ្ញវ័ន្ត ប្រជាធិបតេយ្យ (កែវភ្នែកយុត្តិធម៌) អង្គការ ពន្លឺអភិវឌ្ឍជនក្រីក្រ អង្គការសហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម តំណាងធនាគារពិភពលោក និងតំណាងមជ្ឈមណ្ឌល សម្រាប់ការវិភាគបញ្ហាអភិវឌ្ឍ និងអ្នកសារព័ត៌មាននានា។
ការចាប់ឆ្នោតនេះធ្វើឡើងតាមរាជធានី ខេត្ត នីមួយៗ ដោយក្នុង១ថ្ងៃមានចំនួន៥ខេត្ត ដែលលេខាធិការ ដ្ឋានបានជម្រាបជូនដល់សាធារណជនបានជ្រាបអំពីកាលបរិច្ឆេទនិងរាជធានី ខេត្តដែលត្រូវចាប់ក្នុងរយៈពេល៥ថ្ងៃ
នេះហើយអ្នកដែលត្រូវធ្វើការចាប់ឆ្នោតគឺអភិបាលឬអភិបាលរងដែលជាតំណាងរបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អភិបាលនៃគណៈអភិបាលក្រុងឬស្រុកឬខណ្ឌតាមការជ្រើសរើសរបស់រាជធានី ខេត្ត និងមេឃុំ ឬចៅសង្កាត់តាមការជ្រើសរើសរបស់រាជធានី ខេត្ត។ ការចាប់ឆ្នោតជុំទី១នេះ ត្រូវចាប់យកអ្នកមានសំណាង ចំនួន ២ ៥០០គ្រួសារ ក្នុងចំណោមអ្នកបានដាក់ពាក្យស្នើសុំដីសរុបទូទាំងប្រទេសចំនួន ១២ ៣២៩គ្រួសារ ហើយ ក្នុងចំណោមអ្នកចាប់ឆ្នោតបានចំនួន ២៥០០គ្រួសារនេះ អ្នកមានសំណាងចំនួន ៥០០គ្រួសារ ដែលជ្រើសរើស តាមលំដាប់លេខរៀងដែលចាប់បានតាមរាជធានី ខេត្ត នឹងត្រូវបានក្រុមការងារចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ ដើម្បីអាចមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រអូរសែ ឃុំស្តៅនិងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ដោយឡែកចំពោះប្រជាពលរដ្ឋចំនួន២០០០គ្រួសារទៀត តាមលំដាប់លេខរៀងបន្តបន្ទាប់តាម បណ្តារាជធានី ខេត្តនីមួយៗ នឹងត្រូវជ្រើសរើសសម្រាប់បំពេញបង្គប់នូវចំនួនកំណត់នៃរាជធានី ខេត្តរបស់ខ្លួន សម្រាប់គម្រោងទី១ចំនួន៥០០គ្រួសារ (ក្នុងករណីគ្រួសារណាមួយត្រូវបានក្រុមការងារពិនិត្យឃើញថា មិនមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់) និងសម្រាប់គម្រោងបន្តបន្ទាប់ទៀតតាមលំដាប់លេខរៀងបន្តបន្ទាប់នៃការចាប់ឆ្នោតក្នុង រាជធានី ខេត្តសាមី។
លទ្ធផលនៃការចាប់ឆ្នោតរយះពេល៥ថ្ងៃនេះ ទទួលបានលទ្ធផលដូចខាងក្រោម:
១) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់(១)ខេត្តបាត់ដំបង មានអ្នកដាក់ពាក្យចំនួន ១ ៣៧៧ គ្រួសារ ចាប់ឆ្នោតយកចំនួន ២៧៩គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ៥៦គ្រួសាK ២)ខេត្តស្ទឹងត្រែង មានអ្នកដាក់ពាក្យចំនួន ៦៣៧គ្រួសារ ចាប់ឆ្នោតយកចំនួន ១២៩ គ្រួសារ ក្នុងនោះសម្រាប់គម្រោង ទី១យកចំនួន ២៦គ្រួសារ (៣)ខេត្តព្រះវិហារ មានអ្នកដាក់ពាក្យចំនួន៤៥០គ្រួសារ ចាប់ឆ្នោតយក ចំនួន ៩១ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ១៨គ្រួសារ (៨)ខេត្តបន្ទាយមានជ័យ មាន អ្នកដាក់ពាក្យចំនួន ២៩៧គ្រួសារ ចាប់ឆ្នោតយកចំនួន ៦០ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យក ចំនួន ១២គ្រួសារ និង(៥)ខេត្តកោះកុង មានអ្នកដាក់ពាក្យចំនួន ១២០គ្រួសារ ចាប់ឆ្នោតយកចំនួន ២៤ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ៥គ្រួសារ។
២) ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្រាប់(១)ខេត្តកំពង់ចាម មានអ្នកដាក់ពាក្យចំនួន ១ ៣៣០ គ្រួសារ ចាប់ឆ្នោតយកចំនួន ២៧០ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ៥៤គ្រួសារ (២)ខេត្ត រតនគិរី មានអ្នកដាក់ពាក្យចំនួន ៦២៤គ្រួសារ ចាប់ឆ្នោតយកចំនួន ១២៧ គ្រួសារ ក្នុងនោះសម្រាប់ គម្រោងទី១យកចំនួន ២៥គ្រួសារ (៣)ខេត្តតាកែវ មានអ្នកដាក់ពាក្យចំនួន ៤០៤គ្រួសារ ចាប់ឆ្នោត យកចំនួន ៨២ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ១៦គ្រួសារ (៨)ខេត្តកំពង់ធំ មានអ្នក ដាក់ពាក្យចំនួន ២៩៤គ្រួសារ ចាប់ឆ្នោតយកចំនួន ៦០ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យក ចំនួន ១២គ្រួសារ និង(៥)ខេត្តឧត្តរមានជ័យ មានអ្នកដាក់ពាក្យចំនួន ១១៤គ្រួសារ ចាប់ឆ្នោតយក ចំនួន ២៣ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ៥គ្រួសារ។
៣) ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្រាប់(១)ខេត្តត្បូងឃ្មុំ មានអ្នកដាក់ពាក្យចំនួន ១ ១៣៣ គ្រួសារ ចាប់ឆ្នោតយកចំនួន ២៣០ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ៤៦គ្រួសារ (២)ខេត្ត ព្រៃវែង មានអ្នកដាក់ពាក្យចំនួន ៥៩៦គ្រួសារ ចាប់ឆ្នោតយកចំនួន ១២១ គ្រួសារ ក្នុងនោះសម្រាប់ គម្រោងទី១យកចំនួន ២៤គ្រួសារ (៣)ខេត្តសៀមរាប មានអ្នកដាក់ពាក្យចំនួន ៣៤៦គ្រួសារ ចាប់ឆ្នោតយកចំនួន ៧០ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ១៤គ្រួសារ (ខេត្តកំពត មានអ្នកដាក់ពាក្យចំនួន ២៩១គ្រួសារ ចាប់ឆ្នោតយកចំនួន ៥៩ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១ យកចំនួន ១២គ្រួសារ និង(៥)ខេត្តព្រះសីហនុ មានអ្នកដាក់ពាក្យចំនួន ១១២គ្រួសារ ចាប់ឆ្នោតយក ចំនួន ២៣ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ៥គ្រួសារ។
៤) ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្រាប់(១)ខេត្តក្រចេះ មានអ្នកដាក់ពាក្យចំនួន ១១០៩ គ្រួសារ ចាប់ឆ្នោតយកចំនួន ២២៥ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន៤៥គ្រួសារ (២)រាជធានី ភ្នំពេញ មានអ្នកដាក់ពាក្យចំនួន ៥៥១គ្រួសារ ចាប់ឆ្នោតយកចំនួន ១១២ គ្រួសារ ក្នុងនោះសម្រាប់ គម្រោងទី១យកចំនួន ២២គ្រួសារ (៣)ខេត្តកំពង់ស្ពឺ មានអ្នកដាក់ពាក្យចំនួន ៣០៨គ្រួសារ ចាប់ ឆ្នោតយកចំនួន ៦២ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ១២គ្រួសារ (៤)ខេត្តស្វាយរៀង មានអ្នកដាក់ពាក្យចំនួន ២៦៦គ្រួសារ ចាប់ឆ្នោតយកចំនួន៥៤ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១ យកចំនួន ១១ គ្រួសារ និង(៥)ខេត្តប៉ៃលិនមានអ្នកដាក់ពាក្យចំនួន ១១០គ្រួសារ ចាប់ឆ្នោតយកចំនួន ២២ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ៤គ្រួសារ។
៥) ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ សម្រាប់(១)ខេត្តកណ្តាល មានអ្នកដាក់ពាក្យចំនួន ៨៨១ គ្រួសារ ចាប់ឆ្នោតយកចំនួន ១៧៩គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ៣៦គ្រួសារ (២) ខេត្ត ពោធិ៍សាត់ មានអ្នកដាក់ពាក្យចំនួន ៤៦០គ្រួសារ ចាប់ឆ្នោតយកចំនួន ៩៣ គ្រួសារ ក្នុងនោះសម្រាប់ គម្រោងទី១យកចំនួន ១៩គ្រួសារ (៣)ខេត្តមណ្ឌលគិរី មានអ្នកដាក់ពាក្យចំនួន ៣០២គ្រួសារ ចាប់ ឆ្នោតយកចំនួន ៦១ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ១២គ្រួសារ (៤)ខេត្តកំពង់ឆ្នាំង មានអ្នកដាក់ពាក្យចំនួន ១៩៣គ្រួសារ ចាប់ឆ្នោតយកចំនួន៣៩ គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១ យកចំនួន ៨គ្រួសារ និង(៥)ខេត្តកែបមានអ្នកដាក់ពាក្យចំនួន ២៤គ្រួសារ ចាប់ឆ្នោតយកចំនួន ៥គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ១គ្រួសារ។
ដោយឡែកសម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩ ៨២៩គ្រួសារ ដែលពុំទាន់មានសំណាង ជាប់ឈ្មោះក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។
សម្រាប់អ្នកបានដាក់ពាក្យស្នើសុំ ដីដែលមានសំណាងជាប់ឆ្នោតចំនួន៥០០គ្រួសារសម្រាប់គម្រោងទី១
ដែលមានសំណាងតាមលំដាប់លេខរៀងតាមការចាប់ឆ្នោតបានមុនគេនិងបន្តបន្ទាប់ក្នុងរាជធានី ខេត្តសាមី ក្រុម ការងារចម្រុះរបស់លេខាធិការដ្ឋាន ផ.ក. អ នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និង រាជធានី ខេត្ត និងសាមីខ្លួន ដើម្បីចុះត្រួតពិនិត្យរួមគ្នានូវលក្ខណះសម្បត្តិទាំង៤(សញ្ជាតិខ្មែរពីកំណើត ក្រីក្រ គ្មានដីពិតប្រាកដ និងស្ម័គ្រចិត្តទៅរស់នៅទីតាំងអនុវត្តកម្មវិធី) របស់អ្នកដែលចាប់ឆ្នោតបានសម្រាប់គម្រោងទី១ ក្នុងពេលឆាប់ៗខាងមុខនេះ។
លេខាធិការដ្ឋានសង្ឃឹមយ៉ាងមុតមាំថា សាធារណជននិងអ្នកពាក់ព័ន្ធទាំងអស់នឹងចូលរួមចំណែកគាំទ្រ និង អនុវត្តយ៉ាងសកម្មក្នុងកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ មនសិការស្នេហាជាតិ ក្នុងឧត្តមប្រយោជន៍បម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី











