Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រាវជ្រាវ​បង្រ្កាប​មុខ​ស​ញ្ញាក្រុម​ចោរកម្ម​លួចមាស​ នៅក្នុងឃុំរការកោះ​ ស្រុកគងពិសី​

កំពង់ស្ពឺ​៖​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ បានឲ្យដឹងថា ដោយអនុវត្ដតាមបទប​ញ្ជាលោ​កឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដ​កំព​ង់ស្ពឺ​ និងបានការដឹកនាំសម្របស​ម្រួលពីឯកឧត្ដម​ ព្រះរាជអាជ្ញា​ អ​យ្យ​ការអមសាលាដំបូងខេត្ដ​ កាល​ពីថ្ងៃទី​២៥.០៦.២០២៥ វេលាម៉ោ​ង​១០និ៣៩នាទី និងបានការដឹកនាំផ្ទា​ល់លោកឧត្ដមសេនីយ៍ត្រី​ សម​ សា​ក់​ ស្នងការរង​ លោកឧត្ដមសេនីយ៍ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ ដឹកនាំការិ​យាល័យ​ព្រហ្មទណ្ឌកម្រិ​តស្រាល​ ចុះស្រាវជ្រាវករណីចោរ​កម្មនៅ​ចំ​ណុចផ្ទះ​ជនរងគ្រោះភូមិដីក្រហម ឃុំរការកោះ ស្រុកគងពិ​សី ស្របពេ​លជនរងគ្រោះធ្វេីការ​រោងចក្រ។

តាមការបញ្ជាក់ពីលោកឧត្តមសេ​នីយ៍ត្រី រស់ រដ្ឋា កំលាំងនគរបា​ល​ព្រហ្មទណ្ឌបានធ្វេីការសហការជា​មួយកំលាំង​ អធិការដ្ឋា​ននគរបាល​ស្រុកសំរោងទង​ ស្រុកគងពិសី ធ្វើ​ ការឃាត់ខ្លួនជនសង្ស័យចំនួន៥​នា​ក់​ ដេីម្បី​ធ្វេីការ​សាកសួរ​ ៖១-ឈ្មោះ​ ឡុង លីន ហៅ​ តុង ភេទប្រុស​ អាយុ​២៩ឆ្នាំ នៅភូមិពោ​ធិ៍​ ឃុំព្នាយ ស្រុកសំរោងទងអ្នកបេីកម៉ូតូដឹកនិងចាំមើលផ្លូវ ។ ២-ឈ្មោះ​ បេ សុផាក់ ភេទប្រុ​ស​ អាយុ២៥ឆ្នាំ នៅភូមិខ្វិត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ អ្នកធ្វើស​កម្មភាពចូលខាងក្នុងផ្ទះ​ ។ ៣-ឈ្មោះកៃ រ៉ូហ្សា ភេទស្រីអាយុ២៨ឆ្នាំ នៅបន្ទប់ជួល ភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង (បក្ខពួក​)​ ។
​៤-ឈ្មោះ​ ស៊ុន ពិនាយ ភេទប្រុ​សអាយុ២៨ឆ្នាំ​ ភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង (ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ)។

​បានកិច្ចសហការនិងពន្លាតសមត្ថកិ​ច្ច​ ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និង ខេ​ត្តកណ្តាល​ ការសហការជាមួយកំ​លាំ​ងអធិការនគរបាលការកំលាំងអធិការឈានឃាត់ខ្លួនអ្នកទិញគ្រឿ​ង​អលង្ការ ០១នាក់ឈ្មោះ​ លឹម ហ៊ុយហៀង ភេទស្រី​ អាយុ៥៥ឆ្នាំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជាលទ្ធផលកិច្ចប្រតិបត្តិការខាងលេី​សមត្ថកិច្ច​បានឃាត់អ្នកពាក់ព័ន្ធ​ជន​ស​ង្ស័យ៥នាក់ និងដកហូតវត្ថុតាង​ ប្រាក់​រៀ​ល​-ដុល្លារ​ គ្រឿងអលង្ការ សេសសល់​ពីការ​ លក់​ ប្រមា​ណ​គឹតជាទឹកប្រាក់​ប្រ​ហែល​ ៥៥០០ដុល្លារ​អាមេរិក​ប្រគល់ជូនជនរងគ្រោះវិញ​ ។

ចំពោះ​ជនសង្ស័យទាំង៥នាក់​ រួម​ជា​មួយ​វត្ថុតាង​ សមត្ថកិច្ច​បានកសា​ង​សំ​ណុំរឿងបញ្ជូនទៅអយ្យ​ការអម​សាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ : សុទ្ធលី

×