Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទពាក់ព័ន្ធនឹងដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេល ១២ ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់វិវាទ ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ ​ ៖ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោក ឯម សុភ័ក្រ្ត មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងវិវាទដីធ្លី ដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេល ១២ ឆ្នាំ បានដោយជោគជ័យ។

សំណុំរឿងវិវាទនេះពាក់ព័ន្ធនឹងទំនាស់ដីផ្លូវ និងប្រឡាយ របស់ប្រជាពលរដ្ឋក្រុមសាមគ្គីចាស់ ប្រមាណ ១២៥ គ្រួសារ និង ក្រុមហ៊ុនឯកជន ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទាន់ទទួលបានដំណោះស្រាយ។ ក្រោយមក នៅអំឡុងខែឧសភា ឆ្នាំ២០២៥ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×