Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក សម្រេចទម្លាក់ពន្ធគយបដិការលើទំនិញកម្ពុជា ពី៤៩% មក ៣៦%, ការអនុវត្តន៍ចាប់ផ្តើមពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥

ភ្នំពេញ ៖​ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J.Trump ផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អំពីការកំណត់អត្រាពន្ធគយថ្មីមកលើកម្ពុជា ៣៦%។

យោងតាមលិខិតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចុះថ្ងៃទី ០៧ ខែកក្កដា​ ឆ្នាំ ២០២៥ ផ្ញើជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យដឹងថា ការកំណត់អាត្រាពន្ធនេះ គឺឆ្លើយតបទៅឱនភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ជាមួយកម្ពុជា ក៏ដូចជាកំណើនសេដ្ឋកិច្ចអាមេរិក ហើយក៏ជាហេតុផល សន្តិសុខអាមេរិកផងដែរ។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះលិខិតបញ្ជាក់ពីការដាក់ពន្ធលើបណ្តាប្រទេសមួយចំនួន ក្នុងនោះរួមមានកម្ពុជាផងដែរ។ បើតាមលិខិតនោះ អាម៉េរិក បានសម្រេចដាក់ពន្ធគយលើកម្ពុជាចំនួន ៣៦ភាគរយ ហើយព្រមានមិនឱ្យដាក់ពន្ធគយឆ្លើយតបថែមទៀត។

ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានបញ្ជាក់បែបនេះថា «ចាប់ពីថ្ងៃទី១ ខែសីហា យើងនឹងយកពន្ធគយលើទំនិញពីកម្ពុជាចំនួន ៣៦ភាគរយ រាល់ទំនិញដែលបញ្ជូនចូលដីអាម៉េរិក»។

  លោក ត្រាំ បានព្រមានកុំឱ្យកម្ពុជាដំឡើងពន្ធលើទំនិញពីអាម៉េរិកវិញផងដែរ។ បើតាមលោក ត្រាំ អត្រាពន្ធ ដែលកម្ពុជា ដាក់លើអាម៉េរិក នឹងត្រូវបន្ថែមលើអត្រាពន្ធគយចំនួន ៣៦ភាគរយ។រក្សាសិទ្ធដោយ៖សុទ្ធលី

×