Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រុងប្រយ័ត្ន ការផ្សព្វផ្សាយ ឆបោក កៀរគរថវិកាពីសប្បុរសជន!!!

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នាពេលថ្មីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា គណនីហ្វេសប៊ុកឈ្មោះ «ខ្មៃ ខ្មែរ» បានផ្សព្វផ្សាយព័ត៌មានឆបោក សប្បុរសជន តាមបណ្តាញទំនាក់ទំនងសង្គម ដោយធ្វើការផ្សព្វផ្សាយកៀរគរថវិការ ជូនដល់វីរះកងទ័ព ដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ, ផ្សព្វផ្សាយពីទុរគតជនខ្វះខាតថវិកា ក្នុងការទិញក្តាមម្ឃូសអោយប្តីដែលបានបាត់បង់ជីវិត, ផ្សព្វផ្សាយឆបោកដោយប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើការកាត់តរូបភាពកុមារកំព្រាឳពុកម្តាយ ដើម្បីឆបោក សប្បុរសជន និងភ្ជាប់ជាមួយ រូបភាព QR កូដដើម្បីទទួលប្រាក់ពីសប្បុរជន។

បច្ចុប្បន្ននាយកដ្ឋានកំពុងធ្វើការកំណត់ និងស្រាវជ្រាវគណនីខាងលើដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ ក្នុងករណីរកឃើញបានថាជាករណីផ្សព្វផ្សាយព័ត៌មានឆបោកសប្បុរសជនពិតប្រាកដមែន។

នាយកដ្ឋានសូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិការផ្សេងៗ ក្នុងនាមជាសប្បុរសជន ក្រោមរូបភាពកៀរគរថវិការដែលគ្មានប្រភពផ្លូវការច្បាស់លាស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×