Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ នាំយកទៀនព្រះវស្សានិងទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារ ប្រគេនដល់វត្តចំនួន១៥១វត្តនិង៥សាលាបុណ្យ​ ក្នុងរាជធានីភ្នំពេញសម្រាប់បុណ្យចូលព្រះវស្សា

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញនាំយកទៀនព្រះវស្សានិងទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតទៅប្រគេនដល់វត្តចំនួន១៥១វត្តនិង៥សាលាបុណ្យក្នុងរាជធានីភ្នំពេញសម្រាប់បុណ្យចូលព្រះ វស្សាក្នុងន័យចូលរួមពិធីបុណ្យចូលព្រះវស្សាដើម្បីលើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

នៅរសៀលថ្ងៃទី១០កក្កដាឆ្នាំ២០២៥រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីវេរទៀនព្រះវស្សានិងទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតប្រគេនដល់ព្រះសង្ឃចំនួន១៥១វត្តនិង៥សាលាបុណ្យ ក្នុងរាជធានីភ្នំពេញដែលពិធីនេះបានរៀបចំជាសរុបនៅក្នុងបរិវេណវត្តនាគវន័្តក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោកក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ស៊ីណាឃួង ស្រេង។

តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់ពីថ្ងៃ១រោចខែអាសាធតទៅ។ពាក្យថា (វស្សា)ប្រែថា(ភ្លៀងឬរដូវភ្លៀង) ដែលមានកំណត់រយះពេល៣ខែរាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥កើតខែ កត្តិក។ក្នុងរយះពេល៣ខែនេះនៅគ្រប់ព្រះវិហារទាំងឡាយគេតែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឲ្យិឆេះជានិច្ច។

តែបច្ចុប្បន្ននេះដោយសាក្រមួនពុំសូវសំបូរគេនិយមប្រើប្រេងជំនួសវិញ។ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា៣ខែដោយមានធុរះអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបានគឺលោកចូលនៅថ្ងៃ១រោជ ខែស្រាពហើយត្រូវគិតវស្សាឲ្យិគ្រប់៣ខែដូចព្រះសង្ឃដែលចូលមុនគឺត្រូវចេញវិញនៅថ្ងៃ១រោជខែកត្តិក
ចំពោះទ័យទានដែលត្រូវប្រគេនដល់ព្រះសង្ឃតាមវត្តទាំង១៥១វត្តនិង៥សាលាបុណ្យដោយក្នុង១វត្តនិង១សាលាបុណ្យមាន ២០០.០០០រៀល,ទៀនវស្សា១គូ,អង្ករ១០០គីឡូក្រាម,សាដកចំនួន១,ស្ករស១បាវ២៥
គីឡូក្រាម,ទឹកដោះគោខាប់១កេស,ទឹកក្រូច៤កេស,ទឹកបរិសុទ្ធ៤កេស, មី៤កេសតូច,ត្រីខកំប៉ុង១កេសស្មើ១០០កំប៉ុង។
ក្នុងឱកាសនោះដែរឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ស៊ីណាឃួង ស្រេងបាទអញ្ជើញអុជទៀន អុជធុនៅលើព្រះវិហារសុំសេចក្ដីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនាចូលព្រះវស្សានេះផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×