Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះ របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញ ទំនាក់ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិតដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់

ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យអ្នកនាំពាក្យក្រសួង ជូនដំណឹងថា ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះ របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញ ទំនាក់ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការផលិតព័ត៌មានក្លែងបន្លំក្នុងចេតនាទុច្ចរិត ដើម្បីផលប្រយោជន៍បុគ្គល ឬក្រុមណាមួយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

នៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមជម្រាបជូនដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជនជ្រាបថា ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះ របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញ ទំនាក់ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់។

អ្នកនាំពាក្យក្រសួងព័ត៌មានសូមថ្កោលទោសចំពោះរាល់ព័ត៌មានក្លែងបន្លំ និងការបង្ហោះ ចែកចាយ ព័ត៌មានក្លែងក្លាយសម្រាប់បម្រើទង្វើទុច្ចរិតឆបោក ដូចករណីគណនីតេឡេក្រាមដែលមានឈ្មោះ CEO.NETH PHEAKTRA (https://t.me/ceo_sokhy)
អ្នកនាំពាក្យ សូមអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មានក្លែងក្លាយ នៅក្នុងគណនីតេឡេក្រាមខាងលើនេះ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ខ្លឹមសារព័ត៌មាន ក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាបន្ទាន់។ ទង្វើអសកម្មទាំងនេះ គឺជាទង្វើដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីនៅ មានបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើ ឬសកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបផងដែរថា ក្នុងរយៈពេលបីខែចុងក្រោយ ឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មានបានកត់ត្រាករណីព័ត៌មានក្លែងក្លាយ និងការក្លែងបន្លំដើម្បីឆបោកចំនួន ២១ករណី ក្នុងនោះ រាប់បញ្ចូលការផ្សព្វផ្សាយព័ត៌មាន និងការប្រើបច្ចេកវិទ្យា AI ដើម្បីបោកប្រាស់ក្រោមរូបភាពគម្រោង វិនិយោគ សកម្មភាពមនុស្សធម៌ ឬការឆបោកការងារដោយប្រើគ្រុប ឬគណនីតេឡេក្រាម (Telegram) ដោយមានភ្ជាប់ជាមួយឈោ្មះ រូបភាពថ្នាក់ដឹកនាំនៃព្រឹទ្ធសភា រាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ-ឯកជនទៀតផង។ រាល់ករណីព័ត៌មានក្លែងក្លាយ ការឆបោកទាំងនេះ ក្រសួងបាន និងកំពុងសហការជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះជនសង្ស័យនិងក្រុមពាក់ព័ន្ធតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ : សុទ្ធលី

×