ភ្នំពេញ: រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបញ្ជាក់ថា រដ្ឋាភិបាលចិនត្រៀមខ្លួនធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅកម្ពុជា ដែលបានព្រមព្រៀងជាមួយកម្ពុជាកាលពីកន្លងមក។
លោកបាននិយាយថា ចិនចង់បន្តធ្វើការជាមួយកម្ពុជា ដើម្បីពង្រីកកិច្ចសហការនៅវិស័យផ្សេងៗ និងធ្វើការសហការឱ្យកាន់តែល្អជាងមុន ដូចជា៖ សាងសង់ផ្លូវអាគារ កសិកម្ម សុខភាព អប់រំ និងបច្ចេកវិទ្យា។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិនបានសម្តែងនូវការអបអរសាទរយ៉ាងខ្លាំង ចំពោះជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវ រដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ទៅកម្ពុជា កាលពីខែមេសាកន្លងទៅ ដែលបាននាំ មកនូវសមិទ្ធផលផ្លែផ្កាជាច្រើនដល់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេស ទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការពេជ្រ និងពន្លឿនការ កសាង “ច្រករបៀងមច្ឆា និងអង្ករ” និង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ដើម្បីនាំមកនូវ ផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាននយោបាយ ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ចពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ការតភ្ជាប់ បច្ចេកវិទ្យា ធនធានទឹក ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕ រក្សាសិទ្ធដោយ : សុទ្ធលី




