ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត និង ម៉ូតូ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៦:៤០នាទី ត្រង់ចំណុចលើស្ពានព្រែកព្នៅ លើមហាវិថីឈ្នះឈ្នះ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រវាងរថយន្តមិនស្គាល់ម៉ាក ធ្វើដំណើរលើមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុបានបុកពីក្រោយ ម៉ូតូ ០១គ្រឿងម៉ាក HONDA TODAY ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1HA-8915 ធ្វើដំណើរលើមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត (ស្របទិសគ្នា) បើកបរដោយឈ្មោះ ឈិន ស្រីនាង ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)ចំណែករថយន្តបង្កបានបើកគេចបាត់។ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរករថយន្តនិងអ្នកបើកបរមកទទួលខុសត្រូវចំពោះមុខច្បាប់៕ រក្សាសិទ្ធដោយ : សុទ្ធលី


