ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៥ខែកក្កដានេះ បានចេញរបាយការណ៍ឲ្យដឹងថា យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៦២ បានចែងថា ៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ (ប្រាំពីរ)ថ្ងៃ និងដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣ នៃច្បាប់នេះចំពោះបទល្មើសណាមួយដូចខាងក្រោម៖
១- បើកបរខុសទិសចរាចរណ៍ ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញាហាមឃាត់។
២- បើកបរដោយល្បឿនលើសចាប់ពី៤០(សែសិប)គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ពីល្បឿនដែលបានកំណត់ក្នុងច្បាប់នេះ។
៣- មិនគោរពសិទ្ធិអាទិភាព។
៤- មិនគោរពស្លាកសញ្ញាឈប់ ឬភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬពណ៌ក្រហមភ្លឹបភ្លែតៗ។
៥- បើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ។
មន្ត្រីនគរបាលចរាចរណ៍ មិនត្រូវដកហូតបណ្ណបើកបរ និងឯកសារផ្សេងៗរបស់យានយន្ត ក្នុងករណីពុំមានចែងក្នុងច្បាប់នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







