Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា បានស្នើឱ្យសិក្សាស្រាវជ្រាវរកហេតុផលនៅពីក្រោយជម្លោះព្រំដែន កម្ពុជា-ថៃ ព្រោះបញ្ហាព្រំដែនរ៉ាំរ៉ៃយូរហើយ

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានស្នើឱ្យសិក្សាស្រាវជ្រាវឆ្ពោះទៅលើកកម្ពស់ សន្តិភាព វិបុលភាពសេដ្ឋកិច្ច សុខុមាលភាពសង្គម និរន្តរភាពបរិស្ថាន និងការយល់ដឹងពីវប្បធម៌។

នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីផ្សព្វផ្សាយសៀវភៅ “ទិនានុប្បវត្តិលេខ៨ និងវេទិកាពិភាក្សាលើការស្រាវជ្រាវអំពីមហាតំបន់ទន្លេមេគង្គ” របស់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP) ដោយបានស្នើឱ្យសិក្សាស្រាវជ្រាវលើទិដ្ឋភាព៥៖

1> សន្តិភាព និងស្ថេរភាពនយោបាយ
2> វិបុលភាពសេដ្ឋកិច្ច
3> សុខុមាលភាពសង្គម
4> និរន្តរភាពបរិស្ថាន
5> ការយល់ដឹងពីវប្បធម៌

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានស្នើឱ្យសិក្សាស្រាវជ្រាវរកហេតុផលនៅពីក្រោយជម្លោះព្រំដែន កម្ពុជា-ថៃ ព្រោះបញ្ហាព្រំដែនរ៉ាំរ៉ៃយូរហើយ។ កម្ពុជា-ថៃ មានសន្ធិសញ្ញាកំណត់ព្រំដែន បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលមានរយៈពេល ១២១ឆ្នាំ ហើយក៏មាន MOUឆ្នាំ២០០០ សម្រាប់ចរចាកំណត់ព្រំដែន។ រហូតដល់ពេលនេះ ការចរចាមិនទទួលបានលទ្ធផលដុំកំភួន និងមានការផ្ទុះអាវុធ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសទៀតផង។

ឯកឧត្តមបណ្ឌិត យល់ថាដើម្បីបញ្ចប់បញ្ហាព្រំដែនដ៏រ៉ាំរ៉ៃនេះឱ្យបានឆាប់ និងមានប្រសិទ្ធភាព ថៃគួរតែឯកភាពតាមសំណើកម្ពុជា ប្រើប្រាស់ច្បាប់អន្តរជាតិ ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×