ភ្នំពេញ ៖ នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយលោក Yang Jie នាយកគ្រប់គ្រងទូទៅ ការិយាល័យក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)ប្រចាំនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងនៃគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក, ថ្នាក់ដឹកនាំការិយាល័យក្រុមហ៊ុន CRBC ប្រចាំនៅកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។
កិច្ចប្រជុំនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តពិនិត្យលើការងាររៀបចំផែនការអភិវឌ្ឍសេដ្ឋកិច្ច តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ៕ រក្សាសិទ្ធដោយ៖សុទ្ធលី













