Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របរ​ថ្មី​ចម្លែក​៖ ចម្លាក់​រូប​លើ​ដើមឈើ​ដែលមាន​ជីវិត អាច​រកចំណូលបាន​យ៉ាង​ក្រាស់ក្រែល​(មានវីដេអូ)

​ជាងចម្លាក់​ម្នាក់​នៅ​ប្រទេស​វៀតណាម​ឈ្មោះ​Trần Quốc Việt រស់នៅ​ទីក្រុង​កឹង​ថឺ បាន​បែកគំនិត​ចម្លាក់​រូប​ព្រះ អ្នកតា​ម្ចាស់ទ្រព្យ ឆ្លាក់​នៅលើ​ដើមឈើ​ដែលមាន​ជីវិត​។​

លោក​Trần Quốc Việt ឈរ​ក្បែរ​រូបចម្លាក់​មួយ​

​​លោក Việt បាន​រំលឹក​ប្រាប់ថា មុននេះ​លោក​បាន​សាកល្បង​ចម្លាក់​លើ​ដើមឈើ​ដែល​បាន​ងាប់ តែ​វា​ពុំ​ស្អាត​សោះ ។​ម្ដងនោះ​អ្នកជិតខាង​មានបំណង​កាប់​ដើម​ស្ពឺ​មួយ​ដើម​ចោល គាត់​ក៏​សុំ​យកមក​ដាំ​។ ផ្ដើម​ពី​នោះមក​គាត់​មានគំនិត​ធ្វើការ​ចម្លាក់​សាកល្បង​លើ​ដើមឈើ​រស់​។​

​តាមរយៈ​ទេពកោសល្យ​ប៉ិនប្រសប់​និង​ហ្មត់ចត់ លោក​បាន​ឆ្លាក់​រូប​ព្រះ ​ទេវតា​ទ្រព្យ​លើ​ដើមឈើ​មានជីវិត ហើយ​សង្កេតឃើញ​វា​ពិតជា​រស់​រវើក​

​គាត់​បង្ហើប​ប្រាប់ថា ដើម្បី​បាន​ផ​លិ​ផល​ចម្លាក់​ដែល​រស់​រវើក​ទាំងនេះ គឺ​ត្រូវ​ជ្រើសរើស​រុក្ខជាតិ​ចំណាស់​លើសពី​១០​ឆ្នាំ ។ បន្ទាប់ពី​យក​ដើមឈើ​នេះ​មក​ត្រៀម​ចម្លាក់ ត្រូវ​ថែទាំ​ឱ្យមាន​សុខភាព​មាំមួន រួច​ទើប​ដំណើរការ​ឆ្លាក់​បន្ដិច​ម្តងៗ ។​ពេល​ឆ្លា​ក់រួច​ត្រូវ​ប្រើ​គីមី​ដើម្បី​សម្លាប់​សរសៃ​រុក្ខជាតិ​ត្រង់​កន្លែង​រូបចម្លាក់​ទាំងនោះ​ដើម្បី​កុំឱ្យ​វា​ប្រែប្រួល​តាម​ការលូតលាស់​របស់​រុក្ខជាតិ​នោះ ហើយ​នេះ​គឺជា​ដំណាក់កាល​ដ៏​សំខាន់​ត្រូវធ្វើ​យ៉ាង​ប្រយ័ត្នប្រយែង ព្រោះ​វា​កំណត់​លើ​គុណភាព​លើ​ផលិតផល​។​

​​ក្រោយពេល​ឆ្លាក់​រួច រូបចម្លាក់​នឹងត្រូវ​បាន​បាញ់​គ្រប​ដោយ​កាវ រួច​ប្រើ​ថ្នាំ​ពណ៌​ពិសេស​ធ្វើឱ្យ​ស្រទាប់​ឈើ​ផ្សារ​ភ្ជិត​គ្នា​។​ក្នុង​ដំណើការ​នោះ​រុក្ខជាតិ​មានការ​លូតលាស់​ធម្មតា រូបចម្លាក់​របស់លោក​បច្ចុប្បន្ន​លក់បាន​តម្លៃ​ខ្ទង់រយ​ដុល្លារ ដល់​ខ្ទង់ពាន់​ដុល្លារ​ឯណោះ​។​

​នេះ​គ្រាន់តែ​ជា​របរ​មួយ​ប្លែក​រកចំណូលបាន​ច្រើន​ចែករំលែក​ព័ត៌មាន​ជូន​ដល់​ប្រិយមិត្ត​ដែល​ចាប់អារម្មណ៍​៕
​លី​សា​

×