ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់នេះមាន ២៥ជំពូក និង ១០៤មាត្រា ត្រូវបានរៀបចំឡើងដើម្បីបំពេញនូវមូលដ្ឋានគតិយុត្តឱ្យបានគ្រប់គ្រាន់សម្រាប់គ្រប់គ្រងនិងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ស្របតាមនិន្នាការវិវត្តរីកចម្រើននៃវិស័យអាកាសចរណ៍ពិភពលោក និងដើម្បីបំពេញចំណុចខ្វះខាតផ្នែកបទដ្ឋានគតិយុត្តដែលបានរកឃើញដោយក្រុមសវនកររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើងដោយផ្អែកលើមូលដ្ឋានចំនួន ៣ គឺ ទី១. មូលដ្ឋានច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៨ ទី២. មូលដ្ឋាននៃការបំពេញចំណុចខ្វះខាតដែលអង្គការ ICAO បានរកឃើញក្នុងអំឡុងពេល នៃការធ្វើសវនកម្មសុវត្ថិភាពអាកាសចរណ៍សកលនៅកម្ពុជា កាលពីឆ្នាំ២០១៨ និងការចុះត្រួតពិនិត្យ វាយតម្លៃផែនការកែតម្រូវសុវត្ថិភាពអាកាសចរណ៍ឆ្នាំ២០២៣ របស់អង្គការ ICAO និងទី៣. មូលដ្ឋាននៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យអាកាសចរណ៍សកល និងឧត្តមានុវត្តអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
