Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (ROY M. GALIDO) មេបញ្ជាការ កងទ័ពជើងគោកហ្វីលីពីន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច ផ្លូវការលើកទី២ ដើម្បីចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនរួមគ្នារវាង កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាង ប្រទេស ប្រជាជន និងកងទ័ពជើងគោកទាំងពីរ កម្ពុជា-ហ្វីលីពីន ដែលតែងតែបានគាំទ្រគ្នា និងបំពេញ អោយគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងរាល់បញ្ហាប្រឈមនៅក្នុងតំបន់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទង នៅគ្រប់ជាន់ថ្នាក់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងការយោគ យល់គ្នាទៅវិញទៅមក ហើយការអនុវត្តដោយជោគជ័យ នៃកម្មវិធីហ្វឹកហ្វឺនរួមគ្នាកងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ពិតជាបានរួមចំណែកលើកកម្ពស់ សមត្ថភាពប្រតិបត្តិការ ដែលនេះជាឧទាហរណ៍ជាក់ស្ដែងនៃភាពជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែង។ ឯកឧត្ដម បានថ្លែងអំណរគុណ ដល់កងទ័ពជើងគោកហ្វីលីពីន ចំពោះការគាំទ្ររបស់កងទ័ពហ្វីលីពីន តាមរយៈការទទួល យោធិនកម្ពុជាទៅហ្វឹកហ្វឺននៅហ្វីលីពីន និងការបញ្ចូនគ្រូមកហ្វឹកហ្វឺននៅប្រទេសកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (ROY M. GALIDO) បានសម្តែងនូវសេចក្ដី សោមនស្សរីករាយ ដែលបានមកប្រទេសកម្ពុជា លើកទី២ និងសូមថ្លែងអំណរគុណចំពោះការរៀបចំ ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេស ជាមួយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប នៅក្នុងតំបន់អាស៊ាន។ ឯកឧត្តម បានបន្ថែមថា កងទ័ពជើងគោកទាំងពីរ កំពុងទទួលបានផលពី លក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ (TOR) រវាង កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន ដែលត្រូវបានចុះហត្ថលេខាដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អតីតមេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមីអូ បានឺរ ជូនៀ (ROMEO S BRAWNER JR)
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្កាលីដូ (ROY M. GALIDO) បានឯកភាពទិសដៅសកម្មភាពកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រមួយចំនួន ដែលបានផ្ដោត ទៅលើការងារបណ្ដុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការហ្វឹកហ្វឺនរួមគ្ន និងការរៀបចំសមយុទ្ធទ្វេភាគីទាំងក្នុងកម្រិតយុទ្ធវិធី និងយុទ្ធនាការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×