Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងសាធារណការ ហួសចិត្តនឹងអ្នក MMO ខ្មែរ ព្រោះតែចង់បានល្បី ហ៊ានយកវីដេអូពីប្រទេសថៃ មកបញ្ចូលសំលេងជាភាសារខ្មែរ បង្ករការភ័ណ្ឌច្រឡំ រឿងជីកដីក្បែរផ្លូវ​

ភ្នំពេញ ៖ ឯកឧត្តម​ ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងនូវការហួសចិត្តនឹងអ្នក MMO ខ្មែរ ព្រោះតែចង់បានល្បី ហ៊ានយកវីដេអូពីប្រទេសថៃ មកបញ្ចូលសំលេងជាភាសារខ្មែរ បង្ករការភ័ណ្ឌច្រឡំ រឿងជីកដីក្បែរផ្លូវ​ ។

ឯកឧត្តម​បានបង្ហាញការហួសចិត្តនឹងអ្នកផលិតមាតិកាតាមអនឡាញ MMO​ មានឈ្មោះ Sitha Lok ដែលខ្វះក្រមសីលធម៌ និងបង្កផលប៉ះពាល់ដល់សង្គម ព្រោះតែចង់បានល្បី ចង់បាន Like​ Share​ Comment ហ៊ានយករូបភាពវីដេអូនៃការជីកកាយដីជាប់ផ្លូវ ដែលមានប្រភពដើមពីប្រទេសថៃ មកបញ្ជូលសំលេងជាភាសាខ្មែរ បង្ករឱ្យមានការភណ្ឌច្រឡំ និងស្តីបន្ទោសមកលើអាជ្ញាធរកម្ពុជា។

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម​ ផន រឹម បានបញ្ជាក់ឱ្យដឹងថា វីដេអូនេះត្រូវបានផ្សព្វផ្សាយតៗគ្នាដោយគ្មានប្រភព ហើយមតិយោបល់សាធារណជនភាគច្រើន បានបាញ់ឆ្ពោះមកកាន់អាជ្ញាធរកម្ពុជា និងអង្គភាពធ្វើផ្លូវ។ យើងពិតជាសោកស្តាយចំពោះសកម្មភាព​ដោយគ្រាន់តែចង់បាន Like​ Share​ Comment ធ្វើឲ្យគេរិះគន់ជេរ បញ្ចោ ដាក់បន្ទុក មកកាន់អាជ្ញាធរយ៉ាងចាស់ដៃ​ ។ ហេីយវីដេអូនេះ មានប្រភពដើមពីប្រទេសថៃ និងត្រូវបានក្រុម MMO ថៃ យកទៅបង្ហោះលើបណ្តាញសង្គម ហើយក៏ត្រូវបានក្រុម MMO យកមកកាត់ត បញ្ជូលសំលេង និងចែកចាយបន្ត បង្ករឱ្យមានការភណ្ឌច្រលំ។
អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ បានបញ្ជាក់ទៀតថា ករណីនេះមិនទាន់មានការឆ្លើយតបពីអ្នកផ្សព្វផ្សាយវីដេអូនេះនៅឡើយទេ តែតាម Comment ភាគច្រើនបញ្ជាក់ថា រូបភាពនេះនៅក្នុងប្រទេសថៃ មិនមែននៅកម្ពុជាទេ​ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×