Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរៀន​អក្ខរកម្ម​អាចជួយ​ជា​ប្រយោជន៍ដល់​អ្នករៀន​ចេះ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ក្នុង​ជីវភាព​រស់នៅ​បាន​ល្អប្រសើ​រ​

​តាកែវ​ ៖ ថ្លែង​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​អក្ខ​រកម្ម ៨ កញ្ញា កាលពី​ថ្ងៃ​ទី ១២ កញ្ញា ២០១៨ នៅ​សាលប្រជុំ​ការិយាល័យ​អប់រំ​យុវជន និង​កីឡា ស្រុក​សំរោង ខេត្តតាកែវ លោក លី សារ​វ៉​ត អភិបាលរង​ខេត្តតាកែវ បាន​ជំរុញ​ដល់​អជ្ញារ​ធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ពិសេស​មន្ទីរជំនាញ អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ទាំងអស់​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់ ពាក់ព័ន្ធ​ទៅនឹង​ការចូលរួម​គ្នា ជាមួយ​និង​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ដើម្បី​លុបបំបាត់​នៅ​គ្រោះ​អវិជ្ជា​នេះ ។​

លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ដើម្បី​អភិវឌ្ឍ​ន៍​ប្រទេសជាតិ​អោយបាន​រីកចម្រើន​លុះត្រាតែ​មាន​ការអភិវឌ្ឍ​ន៍ធនធានមនុស្ស​ទាំង​ផ្នែក​ចំណេះដឹង ចំណេះធ្វើ និង​មាន​ការ​សាមគ្គី​ភាពទូលំទូលាយ​មាន​សីល​ធ​ម៏​រស់នៅ​ស្អាតស្អំ ប្រក​ដ​ដោយ​លក្ខណៈ​ពេញលេញ ហេតុដូចនេះ​ហើយ​ទើបបាន​ជា​អក្ខរកម្ម​គឺជា​គន្លឹះ​ដ៏​សំខាន់ ក្នុង​ការអភិវឌ្ឍ​ន៍សង្គម សេដ្ឋកិច្ច ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ការកែប្រែ ក្នុង​ជីវភាព រស់នៅ​ព្រមទាំង ផ្តល់​ជំនាញ ផ្តល់​ការអប់រំ រៀនសូត្រ ពេញ​មួយ​ជីវិត ។

លោក ឡោ វី​រិទ្ធ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បានអោយដឹងថា ក្នុង​ឆ្នាំ ២០១៨ នេះ​ដំណើរការ​នៃ​ថ្នាក់​អក្ខរកម្ម​វិជ្ជាជីវៈ​នៅក្នុង​ខេត្ត​យើង​គឺ​មាន ៥៥​ថ្នាក់ ក្នុងនោះ​មាន​សិស្ស​អក្ខរកម្ម​សរុប​ចំនួន ១១៨៦​នាក់ ស្រី ៨៤៨​នាក់ និង​មាន​គ្រូ​អក្ខរកម្ម​ចំនួន ៥៥​នាក់ ស្រី ៣១​នាក់ ។ លោក​បាន​បន្តថា ក្នុង​ការគ្រប់គ្រង​កម្ម​វិធី​ដើម្បី​អោយមាន​ដំណើរការ​ល្អ​លើ​ការបង្រៀន​អក្ខរកម្ម ដល់​សិស្ស មន្ត្រី​អប់រំ​ក្រៅ​ប្រពន្ធ័​គ្រប់​លំដាប់ថ្នាក់ បាន​ចុះ​ពិនិត្យ​នៅ​រាល់​សកម្មភាព​បង្រៀន និង​រៀន​របស់​សិស្ស ជា​រៀងរាល់​ខែ ដើម្បី​ធ្វើ​ការណែនាំ និង​កែលម្អ​លើ​វិធីសាស្ត្រ​បង្រៀន និង​រៀន កិច្ចការ​រដ្ឋា​បាល ព្រមទាំង​ការចូលរួម​បំផុស តាមរយៈ​ការ​សិស្ស​អក្ខរកម្ម និង​បន្ត​ផ្សព្វផ្សាយ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិន​ចេះអក្សរ​អោយ​មក​ចុះឈ្មោះ​ចូលរៀន នៅ​ពេលទំនេរ ពី​ការងារ ៕

ដោយ ៖ តាកែវ​

   

×