សៀមរាប ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យមានការចាប់ផ្តើមការពិភាក្សាលើធម្មនុញ្ញក្នុងតំបន់រួមគ្នា សម្រាប់ក្រមសីលធម៌លើបញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យសារព័ត៌មាន ដែលគាំទ្រដល់តម្លាភាព យុត្តិធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ នៅខេត្តសៀមរាប។
ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញការជឿជាក់លើវិធីសាស្រ្តដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សចំពោះការឆ្លើយតបទៅនឹង AI ដែលជាការការពារការងារ ពង្រីកការពិត និងលើកកម្ពស់គណនេយ្យភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា AI មានសក្តានុពលក្នុងការធ្វើបដិវត្តន៍ពីរបៀបដែលយើងបង្កើត ចែកចាយ និងប្រើប្រាស់មាតិកា។ វានាំមកនូវប្រសិទ្ធភាព និងភាពច្នៃប្រឌិតដ៏ធំសម្បើម។ ប៉ុន្តែវាក៏ណែនាំការគំរាមកំហែងថ្មីៗផងដែរ ដូចជា ឧបាយកលក្លែងក្លាយ ភាពលំអៀងនៃទិន្នន័យ និងព័ត៌មានមិនពិតដោយស្វ័យប្រវត្តិ៕រក្សាសិទ្ធដោយ៖សុទ្ធលី



