Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលីផ្តល់ការគាំទ្រដល់សហគមន៍ជនភៀសខ្លួនដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

ឧត្តរមានជ័យ៖ អូស្ត្រាលី តាមរយៈអង្គការអុកហ្វាមកម្ពុជា កំពុងផ្តល់ជំនួយដើម្បីដោះស្រាយតម្រូវការបន្ទាន់របស់គ្រួសារជនភៀសសឹក ដែលនៅតែមិនអាចវិលត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព កាត់បន្ថយហានិភ័យផ្នែកមនុស្សធម៌ និងផ្តល់អាទិភាពដល់ជនងាយរងគ្រោះបំផុត។

ជំនួយនេះនឹងទៅដល់គ្រួសារជនភៀសខ្លួនចំនួន ៣០៥០ គ្រួសារ នៅទូទាំងជំរំក្នុងខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ។

ថ្ងៃនេះ ឯកអគ្គរដ្ឋទូត យីប បានអញ្ជើញទៅកាន់ជំរំចុងកាល់ថ្មី ក្នុងខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ជំនួយជាថវិកា ដោយជួយឱ្យគ្រួសារអាចទិញរបស់របរចាំបាច់ ដូចជា ស្បៀងអាហារ ជម្រកស្នាក់នៅ និងសម្ភារៈចាំបាច់ផ្សេងៗ។

អូស្ត្រាលីនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×