Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក Donald Trump “​ស្វ័យ​ផ្តល់​” គោ​រម្យ​ងារ “​បុគ្គល​ប្រចាំឆ្នាំ​”?

​នៅ​ថ្ងៃ​ទី ២៤/១១ លោក Donald Trump បាន​ប្រកាស​ពី​កា​ដែល​លោក​បដិសេធ​គោ​រម្យ​ងារ “​បុគ្គល​ប្រចាំឆ្នាំ​” ដែល​បោះឆ្នោត​ជ្រើសរើស​ដោយ​ទស្សនា​វ​ដ្តី Time។​

​លោក Trump សរសេ​រលើ Twitter ថា ៖ “​ទស្សនា​វ​ដ្តី Time បាន​ទូរស័ព្ទ​ប្រកាស​ប្រាប់​ថា ខ្ញុំ​អាច​នឹង​បាន​ជ្រើសតាំង​ជា “​បុគ្គល​ប្រចាំឆ្នាំ​” ដូច​កាលពី​ឆ្នាំមុន តែ​ខ្ញុំ​ត្រូវ​យល់ព្រម ចូលរួម​ក្នុង​កិច្ចសម្ភាសន៍ អម​ដោយ​ការថតរូប​។ ខ្ញុំ​បាន​និយាយថា រឿង​នេះ​ប្រហែលជា​ពុំ​ល្អ​ប៉ុន្មាន​ទេ ហើយ​ក៏​រំលង​ចោល​សំណើរ​នេះ​។ ទោះ​យ៉ាងណា​ក៏​សូម​ថ្លែងអំណរគុណ​”​។​

ប្រធានាធិបតី Donald Trump

​ក្រោយ​មតិ​លើកឡើង​របស់​លោក Trump ត្រូវបាន “​គ្របដណ្តប់​” លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភ្លាម ទស្សនា​វ​ដ្តី Times បាន​ថ្លែងការណ៍​បក ដើម្បី​បញ្ជាក់​ព័ត៌មាន​ពី​ភាគី​ម្ចាស់​សេត​វិមាន​។​

Time សរសេ​រលើ Twitter របស់ខ្លួន នៅ​ថ្ងៃ​ទី ២៥/១១ ថា ៖ “​ប្រធានាធិបតី​បាន​និយាយ​ពុំ​ត្រឹមត្រូវ​នឹង​វិធី​ដែល​យើងខ្ញុំ​ជ្រើសរើស “​បុគ្គល​ប្រចាំឆ្នាំ​”​។ Time នឹង​ពុំ​ប្រកាស​ចេញ​នូវ​ប្រកាស​អ្វី​មួយ​ពី​ឥទ្ធិពល​នៃ​ការជ្រើសរើស​របស់ខ្លួន​រហូតដល់​ពេល​បោះពុម្ព​ផ្សាយ​លេខ​ទស្សនា​វ​ដ្តី នា​ថ្ងៃ​ទី ១០/១២”​។​

​តាម​អ្នកទទួលបន្ទុក​ខ្លឹមសារ​របស់ Time Alan Murray ឲ្យដឹង​បន្ថែម​ថា ព័ត៌មាន​ទាក់ទង​ដល់ “​បុគ្គល​ប្រចាំឆ្នាំ​” ដែល​ប្រធានាធិបតី Trump លើកឡើង​នោះ​ពិតជា “​ស្មាន​ពុំ​ដល់​” ហើយ “​ពុំ​មាន​ការពិត​ណាមួយ​ក្នុង​នោះ​សោះ​”​។ ខណៈពេល​នោះ​អតីត​និពន្ធ​នាយក Richard Stengel របស់ Time បានធ្វើការ “​វាយបក​ចំពោះ​មតិ​នៃ​ប្រធានាធិបតី​អាមេរិក​។​

​លោក Rochard និយាយថា ការដែល Time ហៅ​ទៅ​កាន់​លោក Trump ដើម្បី​ផ្តល់ព័ត៌មាន​ថា “​អាច​ក្លាយជា​បុគ្គល​ប្រចាំឆ្នាំ​” ពុំ​មានន័យថា ម្ចាស់​សេត​វិមាន​និង​ទទួល​បាន​គោ​រម្យ​ងា​នេះ​ផ្លូវការ​ឡើយ​។ តាម​នោះ​គឺ Time គ្រាន់តែ​មាន​បំណង​ឲ្យ​លោក Trump ចូលរួម​ពិធី​ថតរូប​មួយ​សម្រាប់​ទស្សនា​វ​ដ្តី​ប៉ុណ្ណោះ​។​

​កាលពី​ឆ្នាំ ២០១៦ ទស្សនា​វ​ដ្តី Time ធ្លាប់​បាន​ប្រគល់​ពានរង្វាន់ “​បុគ្គល​ប្រចាំឆ្នាំ​” ឲ្យ​ប្រធានាធិបតី Trump ក្រោយ​ពេល​លោក​ទទួលបាន​ជោគជ័យ​ពុំ​នឹកស្មាន​ដល់ ក្នុង​ការបោះឆ្នោត​នៅ​អាមេរិក​។​

​គោលការណ៍​របស់​ទស្ស​នាវ​ដ្តី Time គឺ​ប្រគល់​គោ​រម្យ​ងារ “​បុគ្គល​ប្រចាំឆ្នាំ​” ឲ្យទៅ​អ្នក​ដែល​បង្ក​បាន​ឥទ្ធិពល​ខ្លាំង​បំផុត​ប៉ុណ្ណោះ​ទោះបី អ្នក​នេះ​ល្អ​ឬ​មិន​ល្អ​សម្រាប់​ព្រឹត្តិការណ៍​១​ឆ្នាំកន្លងមក​។​

​នេះ​ជា​ប្រពៃណី​របស់​ទស្សនា​វ​ដ្តី មាន​តាំងពី​ឆ្នាំ ១៩២៧​ម្លេះ ៕ ដោយ ៖ ចន្ទ្រា​

spot_img
×