ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ថងសាវណ្ណ ភុមវិហាន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២៤ ដល់ ២៥ ខែកក្កដា ឆ្នាំ២០២៥។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរៀបចំអាហារពេលល្ងាច ជូនជាកិត្តិយសដល់ឯកឧត្តម ថងសាវណ្ណ ភុមវិហាន និងគណៈប្រតិភូ ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







