Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹកនាំក្រុមការងារប្រជុំវាយតម្លៃអំពីសុខសុវត្ថិភាព ដើម្បីទទួលប្រជាពលរដ្ឋសង្កាត់អូរស្មាច់ត្រឡប់មកកាន់លំនៅឋានវិញ

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការគិតគូរខ្ពស់ពីសុខុមាលភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋជាចម្បង ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារប្រជុំវាយតម្លៃស្ថានភាពជាក់ស្ដែង និងរៀបចំផែនការផ្ដល់សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងសង្កាត់អូរស្មាច់ ដែលបានជម្លៀសខ្លួនបណ្ដោះអាសន្ន ឱ្យត្រឡប់មករស់នៅគេហដ្ឋានវិញដោយភាពកក់ក្ដៅ។

ឯកឧត្ដម មាន ចាន់យ៉ាដា បានធ្វើការពិភាក្សាដោះស្រាយយ៉ាងហ្មត់ចត់ជាមួយមន្ត្រីជំនាញ ពាក់ព័ន្ធទៅនឹងសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីធានាថាគ្រប់ច្រកល្ហកក្នុងសង្កាត់អូរស្មាច់ ត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព គ្មានការរំខាន ឬហានិភ័យណាមួយកើតឡើងជាថ្មី ជាពិសេសពិនិត្យមើលស្ថានភាពផ្ទះសម្បែងនិងការផ្គត់ផ្គង់ទឹក-អគ្គិសនី ដើម្បីឱ្យការរស់នៅឡើងវិញរបស់ពលរដ្ឋមានភាពងាយស្រួល និងការត្រៀមលក្ខណៈផ្នែកវេជ្ជសាស្ត្រ ការបង្ការនានា ប្រសិនបើមានតម្រូវការចាំបាច់ក្នុងអំឡុងពេលពលរដ្ឋត្រឡប់មកវិញផងដែរ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំឱ្យកងកម្លាំងទាំងអស់ ត្រូវឈរជើងប្រចាំការ24/24ម៉ោង ដើម្បីការពារសន្តិសុខជូនបងប្អូន។ ចំពោះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គឺជាបន្ទុកដែលអាជ្ញាធរត្រូវដោះស្រាយភ្លាមៗ ដោយមិនត្រូវទុកឱ្យបងប្អូនមានអារម្មណ៍ភ័យខ្លាច ឬឯកោឡើយ”។

គួរបញ្ជាក់ផងដែរថា ការសម្រេចឱ្យប្រជាពលរដ្ឋត្រឡប់មកលំនៅឋានវិញនេះ នឹងត្រូវធ្វើឡើងជាជំហានៗ ដើម្បីធានាថាមិនមានការគំរាមកំហែងណាមួយដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×