ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា មានការកើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បង្កឡើងដោយក្រុមជ្រុលនិយមថៃ ដែលត្រូវបានផ្សព្វផ្សាយចែករំលែក លើគណនីបណ្ដាញទំនាក់ទំនងសង្គម ជាពិសេស ក្រោយពីពេលមានការឈ្លានពានខាងយោធាពីភាគីថៃមកលើ ដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ទន្ទឹមនេះ ក្រសួងបានសង្កេតឃើញថា មានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរជាច្រើនទម្រង់ ដូចជា ការគំរាមមិនផ្តល់ប្រាក់ខែដើម្បីបង្ខំឱ្យពលករខ្មែរបន្តធ្វើការបើទោះបីជាពលករខ្មែរស្នើសុំឈប់ពីការងារ ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរ និងការគំរាមកំហែងផ្សេងៗ រហូតធ្វើឱ្យពលករខ្មែរមួយចំនួនមាន ការភ័យខ្លាចមិនហ៊ានចេញពីកន្លែងធ្វើការ ឬមិនហ៊ានធ្វើដំណើរចេញពីកន្លែងស្នាក់នៅដោយភ័យខ្លាចរងនូវអំពើហិង្សានានា។
ជាមួយនឹងការកត់សម្គាល់ទាំងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្រសួងនិងស្ថាប័នពាក់ព័ន្ធបាននិងកំពុងបង្កើន និងផ្តល់ឱកាសការងារក្នុងប្រទេសជាច្រើន ជូនបងប្អូនពលករខ្មែរ ទាំងអស់ក្រោយពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ និងធានានូវការទទួលបានការងារសមរម្យ របប សន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ទាំងនៅពេលកំពុងធ្វើការ ទាំងពេលចូលនិវត្តន៍។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវទៅដល់អាជ្ញាធរមានសមត្ថកិច្ចថៃក៏ដូចជាក្រសួង ការងារថៃ សូមធ្វើការស៊ើបអង្កេត និងចាត់វិធានការឱ្យបានម៉ឺងមាត់ដើម្បីដោះស្រាយករណីការរើសអើង និងការបើ ហិង្សាដែលបានកើតឡើងលើពលករខ្មែរនាពេលកន្លងមក ព្រមទាំងដាក់ចេញនូវយន្តការបង្ការនិងទប់ស្កាត់ឱ្យបាន ច្បាស់លាស់និងប្រកបដោយប្រសិទ្ធភាព ក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិខាងការងារ និងអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍។
បងប្អូនពលករខ្មែរដែលរងការរើសអើង ឬអំពើហិង្សាណាមួយ ឬមានការសង្ស័យ ឬទទួលបានព័ត៌មាន អំពីសកម្មភាពទាំងនេះនៅប្រទេសថៃ សូមទាក់ទងមក៖
- ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០២ ៩៥៧ ៥៨៥១ / ០៩២ ៨០៥ ០៥៦១ និងស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨ – អនុព័ន្ធការងារនៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨ / ០៩២ ២៩៩ ០១៣៣ និងអនុព័ន្ធការងារនៅខេត្តស្រះកែវ ទូរសព្ទលេខ៖
០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥ - ការិយាល័យអង្គការអន្តរជាតិខាងការងារ ទូរសព្ទលេខ៖ ០២ ២៨៨ ១២៣៤
- ការិយាល័យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ទូរសព្ទលេខ៖ ០២ ៣៤៣ ៩៣០០/ ០១២ ៩៣២ ៩០០ – មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០២ ៥១៣ ៩២៤២ / ០២ ៥១៣ ៨៩៥៩, នៅខេត្តឈៀងម៉ៃ ទូរសព្ទលេខ៖ ០៥៣ ៨១១ ២០២ / ០៥៣ ២៧១ ៥៥១, និងនៅម៉េស៊ត ទូរសព្ទលេខ៖ ០៥៥ ៥៣៥ ៩៩៤ / ០៥៥ ៥៣៦ ០១៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី



