Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ទេ​ថា ៖ នាវា​ប្រយុទ្ធ​១​គ្រឿង របស់​អាមេរិក​ត្រូវបានធ្វើ​ពី​ដែកថែប នៃ​អគារ​ភ្លោះ ក្រោយ​ការបាក់​រលំ ដោយ​ភេរវកម្ម​ប្រើ​យន្តហោះ​បំបុក ថ្ងៃទី ១១ ខែ​កញ្ញា​

​ក្រោយ​ភេរវកម្ម​គួរឲ្យ​រន្ធត់​លើ​អគារ​ភ្លោះ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ថ្ងៃទី ១១ ខែ​កញ្ញា អាមេរិក​បាន​ប្រមូល​ដែកថែប​ពី​អគារ​នេះ​យក​ទៅ​ផលិត​នាវា​ប្រយុទ្ធ​ទំនើ​បំផុត​ពិភពលោក​របស់​ទ័ពជើងទឹក ។​

​ក្រោយ​ពី​បាក់ស្រុត​ដោយ​ភេរវកម្ម​ថ្ងៃទី ១១ ខែ​កញ្ញា ដែកថែប​មួយផ្នែក​ដែល​ប្រមូល​យក​ពី​គំនរ​បាក់បែក​នៃ​អគារ​ភ្លោះ “​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​” នៅ​បូរី​ញូយ៉ក ត្រូវបាន​ដឹក​ទៅកាន់​រោងចក្រ​ផលិត​ដែកថែប Amite នៃ​រដ្ឋ Louisiana ដើម្បី​បម្រើ​ដល់​ផែនការ​តម្លើង​នាវា​ប្រយុទ្ធ​មួយ មានឈ្មោះ​ថា New York ។​

​ដែក​សរសៃ​ទាំងនោះ​ត្រូវបាន​យក​ទៅ​លក់​ឡើងវិញ ក្លាយ​ជា​ដែកថែប​សុទ្ធ​ធ្វើជា​ផ្នែក​ក្បាល​នាវា​នេះ បំណង​បង្ហាញ​ការគោរព​ដល់​វិញ្ញាណខ័ន្ត​ជនរងគ្រោះ​ដោយសារ​អំពើ​ភេរវកម្ម ។ កម្មករ​ជា​ច្រើន​នៃ​រោងចក្រ Amite ខ្លះ​ពុំ​ព្រម​ចូល​និវត្តន៍ ដោយ​ចង់​រួមចំណែក​ធ្វើ​ឲ្យ​រួចរាល់​នាវា​ប្រយុទ្ធ USS New York នេះ ទោះបី​ពុំមាន​បៀវត្សរ៍​ក្តី ។​

USS New York ត្រូវបាន​ប្រគល់​ឲ្យ​ទ័ពជើងទឹក​អាមេរិក​នៅ​ថ្ងៃទី ២១ ខែ​សីហា ឆ្នាំ ២០០៩ នៅ New Orleans ។ ក្រោយ​មក​វា​បាន​ចាកចេញ​ទៅ​មូលដ្ឋាន​យោធា​ជើង​ទឹក នៅ Norfolk, Virginia ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​ដដែល ។​

​នៅ​ថ្ងៃ​ទី ២ ខែវិច្ឆិកា ឆ្នាំ​២០០៩ នាវា​ប្រយុទ្ធ USS New York ដែល​ជា​និមិត្តរូប​នៃ​ទីក្រុង​នេះ បាន​ធ្វើដំណើរ​ឆ្លងកាត់​ទីតាំង​អគារ​ភ្លោះ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ជា​លើកដំបូង ។ USS New York បាន​បាញ់កាំភ្លើង​ធំ ២១​គ្រាប់ នៅ​ព្រឹក​ថ្ងៃនោះ ដើម្បី​រំលឹក​ដល់​ដួងព្រលឹង​របស់​ជនរងគ្រោះ ២,៩៩០​នាក់ បាន​ស្លាប់​ដោយសារ​អំពើ​ភេរវកម្ម ។​

USS New York ជា​ប្រភេទ​នាវា​អាច​វាយប្រហារ​ឡើងគោក​បាន ហើយ​ជា​នា​វាទី ៥ នៃ​ប្រភេទ​នា​វាទី​៥ នៃ​ប្រភេទ​នាវា​វាយប្រហារ​ឡើងគោក​របស់​អាមេរិក ។​

USS New York មាន​ប្រវែង ២០៨​ម៉ែត្រ ទទឹង ៣២​ម៉ែត្រ ជម្រៅ​លិច​ក្នុង​ទឹក 7 ម៉ែត្រ ។ កម្រិត​ជ្រែក​ទឹក ២៥.៣០០​តោន និង​អាច​ដឹក​ទំនិញ​បាន 12.700 តោន ។​

​បច្ចុប្បន្ន​វា​បម្រើការ​ក្នុង​អង្គភាព​ទាហានជើងទឹក (​ថ្មើរជើង​) សម្រាប់​វាយប្រហារ​ដែន​គោក ដោយ​អាច​ដឹក​ពលទាហាន​បាន ៨០០​នាក់ ជាមួយនឹង​យោធភ័​ណ្ឌ​ប្រយុទ្ធ​តាមឯ​កតា​ស្តង់ដារ ។​

​ប្រើប្រាស់​ម៉ា​ស្ស៊ូ​ត មាន​ម៉ាស៊ីន ៤ កម្លាំង ៤១.៦០០​សេស អាច​បើក​បរបាន​ក្នុង​ល្បឿន ២២​ម៉ា​យ​/​ម៉ោង ហើយ​បើក​បរ​បាន​រយៈ​ចម្ងាយ​អតិប្បរមា ១២.០០០Km ។​

USS New York អាច​ដឹក​ឧទ្ធម្ភាចក្រ​ធុន​ធ្ងន់ ៤​គ្រឿង ឬ​ឧទ្ធម្ភាចក្រ V-22 Osprey ២​គ្រឿង ឬ​នាវា LCU ធុន​ធំ​មួយគ្រឿង ។​

​ដោយ​វា​មាន​ភារកិច្ច​ស្នូល​គឺ​ដឹក​ជញ្ជូន ទើប​គេ​បំពាក់ តែ​ប្រព័ន្ធ​កាំជ្រួច​ការពារ​រយៈ​ចម្ងាយ​ជិត RIM-16 និង​កាំភ្លើងយន្ត ៣០ mm ប៉ុណ្ណោះ ៕

​ចន្ទ្រា​

×