Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាជំរុញពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍កម្ពុជា

ក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាជំរុញពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍កម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាជូនសហគមន៍ធុរកិច្ចដែលមានវត្តមាននាឱកាសកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២២។

មានមតិក្នុងវេទិកាខាងលើ ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវសេចក្តីរីករាយឥតឧបមាដែលសង្កេតឃើញការចូលរួមយ៉ាងច្រើនកុះករពីសំណាក់វិនិយោគិន និងធុរជន ដែលតឹកតាងនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងជាក់ច្បាស់អំពីចំណាប់អារម្មណ៍ខ្ពស់របស់វិនិយោគិនចិនលើកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។ ឯកឧត្តមបានជម្រាបជូនអង្គវេទិកាអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយផ្តោតសំខាន់លើបច្ចុប្បន្នភាពថ្មីនៃម៉ាក្រូសេដ្ឋកិច្ច, ច្រកចូលទីផ្សារ និងរំហូរនៃគម្រោងវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានពិពណ៌នាអំពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងភាពអំណោយផលខ្ពស់នៃគោលនយោបាយវិនិយោគដែលរាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ក្នុងការធ្វើឱ្យប្រសើរឡើងជាប្រចាំ សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើប្រតិបត្តិការធុរកិច្ចរបស់សហគ្រាសគ្រប់ជាតិសាសន៍ដោយគ្មានការរើសអើង។ ជាកិច្ចបញ្ចប់ ឯកឧត្តមបានអំពាវនាវឱ្យវិនិយោគចិនមកបំពេញទស្សនកិច្ចការងារ និងសិក្សាសមិទ្ធិលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×