Tuesday, July 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះយើងប្រកាសបើកយុទ្ធនាការជំរឿនមន្ត្រី តែការតាមដាន អារម្មណ៍ និងស្មារតីរបស់យើងស្ថិតនៅជាមួយយុទ្ធជន និងបងប្អូនជួរមុខជានិច្ច

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ»។ ពិធីព្រឹកនេះ គឺជាចំណុចចាប់ផ្តើម ដោយឡែកប្រតិបត្តិការជាក់ស្តែង នឹងធ្វើឡើងចេញពីមូលដ្ឋានរាជធានីភ្នំពេញជាមុន។ ពិធីប្រកាសបើកយុទ្ធនាការ ទទួលបានការអញ្ជើញចូលរួម ជាសហធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។

មានប្រសាសន៍រាយការណ៍ជូនអង្គពិធី លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជម្រាបពីគោលបំណងនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ។ គោលបំណងទាំងនោះគឺ (១)កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទនៃគ្រឹះស្ថានសិក្សា (២)កំណត់ឱ្យច្បាស់លាស់នូវមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា (៣)ធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធទិន្ន័យតាមព័ត៌មាន វិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សា និងមន្ត្រីនៅតាមគ្រឹះស្ថានសិក្សា (៤)កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា។

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ នឹងត្រូវអនុវត្តសម្រាប់គ្រឹះស្ថានសិក្សាតាមគោលដៅរួមមាន វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងសាលាមតេ្តយ្យសិក្សា និងមន្ត្រីគោលដៅ ដែលត្រូវធ្វើជំរឿនរួមមាន មន្ត្រីរាជការ ក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត ដែលបាននិងកំពុង បំពេញការងារដោយទទួលបៀវត្ស ឬប្រាក់ឧបត្ថមពីថវិកាជាតិ ឬថវិកាអង្គភាព សម្រាប់រយៈពេលការងារចាប់ពី៩ (ប្រាំបួន) ខែឡើងទៅ។

ការរៀបចំពិធីប្រកាសបើកយុទ្ធនាការថ្ងៃនេះ គឺជាវេទិកាសម្រាប់អនុវត្តយុទ្ធនាការ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលមានការពាក់ព័ន្ធ ត្រូវចូលរួមទទួលខុសត្រូវ និងសហការផ្តល់ការគាំទ្រឱ្យពេញលេញដល់យុទ្ធនាការ នៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីដែលបាន និងកំពុងបំពេញការងារនៅតាមគ្រឹះស្ថានសិក្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×