Tuesday, July 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ ការប្រើប្រាស់ផ្សែងពុលដោយយោធាថៃមកលើកម្ពុជា៖ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍សម្ដែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ផ្សែងពុលដោយចេតនារបស់យោធាប្រទេសថៃ ក្នុងការឈ្លានពានទឹកដីប្រទេសកម្ពុជានាពេលថ្មីៗនេះ។

សកម្មភាពល្មើសច្បាប់ទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលកម្ពុជា សុខភាព សាធារណៈ បរិស្ថានធម្មជាតិ និងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋ រួមទាំងប្រាសាទព្រះវិហារ ដែលជា សម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។
ការប្រើប្រាស់ផ្សែងពុលដោយយោធារបស់ប្រទេសថៃ គឺជាការរំលោភច្បាប់អន្តរជាតិ និងជាការ ប្រមាថចំពោះគោលការណ៍មនុស្សជាតិ និងសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងយន្តការ សិទ្ធិមនុស្សក្នុងតំបន់។ សកម្មភាពបែបនេះបំពានលើលិខិតូបករណ៍អន្តរជាតិជាច្រើន រួមមាន អនុសញ្ញ អាវុធគីមី (មាត្រា១), អនុសញ្ញាអាវុធជីវសាស្ត្រ, អនុសញ្ញាទីក្រុងហ្សឺណែវ, ពិធីសារទីក្រុងហ្សឺណែវ (១៩២៥), លក្ខន្តិកៈទីក្រុងរ៉ូម នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (មាត្រា៨) និងសិទ្ធិជាមូលដ្ឋានរបស់ជន ស៊ីវិលកម្ពុជា ដូចខាងក្រោម៖

  • សិទ្ធិរស់រានមានជីវិត ដូចមានចែងក្នុងមាត្រា៣ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និង មាត្រា៦ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
  • សិទ្ធិទទួលបានសុខភាព ដូចមានចែងក្នុងមាត្រា១២ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។
    •សិទ្ធិទទួលបានបរិស្ថានដែលមានសុវត្ថិភាព ស្អាត និងមានសុខភាពល្អ ដែលទទួលស្គាល់ដោយ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងដំណោះស្រាយលេខ ៤៨/១៣ និងមាត្រា២៨ នៃសេចក្តី ប្រកាសសិទ្ធិមនុស្សអាស៊ាន។

ដោយមើលឃើញពីការរំលោភធ្ងន់ធ្ងរនេះ គ.ស.ម.ក. អំពាវនាវដល់សហគមន៍អន្តរជាតិឱ្យ៖ ១. ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់ផ្សែងពុលដោយយោធារបស់ប្រទេសថៃថាជាការ បំពានច្បាប់អន្ដរជាតិ។

២. ទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់សារធាតុគីមី ឬសារធាតុពុលដែលប្រទេសថៃប្រើ ប្រាស់ប្រឆាំងនឹងប្រទេសកម្ពុជា។
៣. ធានាការការពារជនស៊ីវិល បេតិកភណ្ឌវប្បធម៌ និងបរិស្ថាន ស្របតាមច្បាប់មនុស្សធម៌ និងសិទ្ធិ មនុស្សអន្តរជាតិ។
សូមជំរុញសហគមន៍អន្តរជាតិឱ្យឈរជាមួយប្រទេសកម្ពុជាក្នុងការប្រឈមមុខនឹងការរំលោភយ៉ាង
ធ្ងន់ធ្ងរដោយប្រទេសថៃ និងដើម្បីលើកកម្ពស់យុត្តិធម៌ សន្តិភាព និងនីតិរដ្ឋ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×