Tuesday, July 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក សាទរចំពោះការប្រកាសបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

ភ្នំពេញ ៖ បើតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី 28 ខែ កក្កដា 2025 បានបញ្ជាក់យ៉ាងដូច្នេះថា លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានថ្លែងថា សហរដ្ឋអាមេរិក សាទរចំពោះការប្រកាសពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ ដែលបានប្រកាសនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានថ្លែងបញ្ជាក់ថា “លោកប្រធានាធិបតី Trump និងខ្ញុំ ប្តេជ្ញាបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយរំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ យើងសូមកោតសរសើរចំពោះនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះភាពជាអ្នកដឹកនាំរបស់លោក និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាទាំងនេះ។ យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យអនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេ ហើយសហរដ្ឋអាមេរិក នឹងបន្តចូលរួមក្នុងដំណើរការនេះដែលរៀបចំដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×