Wednesday, July 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការប្រកាសពីបទឈប់បាញ់ដែលចូលជាធរមានចាប់ពីយប់ថ្ងៃចន្ទ ទី២៨ ខែកក្កដា

ភ្នំពេញ ៖ សាធារណរដ្ឋបារាំង បានវាយតម្លៃខ្ពស់ចំពោះការប្រកាសពីបទឈប់បាញ់ដែលចូលជាធរមានចាប់ពីយប់ថ្ងៃចន្ទ ទី២៨ ខែកក្កដា និងការចាប់ផ្តើមកិច្ចសន្ទនារវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា។ ប្រទេសបារាំងអំពាវនាវឱ្យមានការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។

ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ហើយបារាំងសូមគូសបញ្ជាក់ជាថ្មីពីការគាំទ្រដល់មជ្ឈភាពអាស៊ានក្នុងការដោះស្រាយជម្លោះនានាក្នុងតំបន់។

ការវិវត្តគួឱ្យកត់សម្គាល់នេះគឺជាចំណុចចាប់ផ្តើមនៃការដោះស្រាយជម្លោះប្រកបដោយចីរភាព តាមមាគ៌ាសន្តិភាព ដោយផ្អែកលើច្បាប់អន្តរជាតិ។

ក្នុងន័យនេះ ប្រទេសបារាំងត្រៀមខ្លួនជានិច្ចក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ជាពិសេសកិច្ចខិតខំប្រែងប្រែងរបស់អាស៊ាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×