Wednesday, July 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង Beihai នៃតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ស្វែងរកកិច្ចសហការជាមួយក្រសួងទេសចរណ៍លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងឡើង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោកស្រី Zeng Ling អភិបាលរងក្រុងBeihai និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ លើសំណើសុំកិច្ចសហការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន Xinyi Holding ក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍លើការងារឌីជីថលលូបនីយកម្ម តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះ Enowa ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថលលើការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជា ជាពិសេសគឺប្រាសាទអង្គរវត្តដល់ភ្ញៀវទេសចរចិន និងអន្តរជាតិ នាទីស្តីការក្រសួង។​

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ទីក្រុង Beihai និងក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជាតាមរយៈការជួយផ្សព្វផ្សាយដោយប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដ៏ពេញនិយមរបស់ក្រុមហ៊ុន ជាពិសេសគឺការចូលរួមដ៏សំខាន់លើការងារឌីជីថលលូបនីយកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×