Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“ចាប់ដៃ ក្លាយជាព័ទ្ធចាប់” ថៃចាប់ទ័ពខ្មែរ២០នាក់ នៅជាំតែគឺជាផែនការរបស់មេទ័ពភូមិភាគ២ថៃ ចាប់ចំណាត់ខ្មាំង គម្រាមបង្ខំខ្មែរ ឲ្យដកទ័ព

ខេត្តព្រះវិហារ៖ មេទ័ពកម្ពុជាប្រាប់អនុព័ន្ធយោធានិងទូតនានា១៣ប្រទេសថា ថៃចាប់ទាហានកម្ពុជា២០នាក់ (រត់រួចម្នាក់ សង្ស័យស្លាប់២នាក់) ក្រោយបទឈប់បាញ់ចូលជាធរមាន, ទាហានថៃធ្វើជាមកចាប់ដៃ ជាមួយទាហានកម្ពុជានៅសមរភូមិជាំតែ រួចហើយភ្ជង់ចាប់ខ្លួនតែម្តង, មកទល់ពេលនេះមិនទាន់ដោះលែង។

មេកងទ័ពកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រាប់អនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេសអំពីហេតុការណ៍ ដែលទាហានថៃចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ (រត់រួចម្នាក់, សង្ស័យស្លាប់២នាក់) ក្រោយបទឈប់បាញ់ចូលជាធរមាន។ ការចាប់ខ្លួននេះ នៅពេលទាហានកម្ពុជា ដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ នៅសមរភូមិជាំតែ។

តាមការបញ្ជាក់របស់កងទ័ពកម្ពុជា ធ្វើឡើងក្នុងឱកាសដែល មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសនៅកម្ពុជា និងអ្នកពាក់ព័ន្ធទៅពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បីឃ្លាំមើលទីតាំង និងសភាពការណ៍ជាក់ស្តែង ជុំវិញការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ។

កងទ័ពកម្ពុជា បានបញ្ជាក់ប្រាប់អនុព័ន្ធយោធាទាំង១៣ប្រទេសថា៖ នៅពេលបទឈប់បាញ់ចូលជាធរមាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានកម្ពុជា បានដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ លុះពេលដើរត្រឡប់មកវិញ ស្រាប់តែទាហានថៃភ្ជង់កាំភ្លើង និងចាប់ខ្លួនទាហានកម្ពុជាតែម្ដង។

បើតាមការអះអាងថា៖ របស់មេទ័ពកម្ពុជា រហូតមកទល់រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ។

លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះពិនិត្យមើលទិដ្ឋភាពដោយផ្ទាល់ ក្រោយមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង រូបសំណាក និងផ្លូវថ្នល់សាធារណៈជាច្រើនកន្លែងរងការខូចខាតយ៉ាងខ្ទេចខ្ទីទាំងស្រុង។

ប៉ុន្តែទោះបីយ៉ាងណាទីតាំងសមរភូមិប្រយុទ្ធដ៏ខ្លាំងក្លាមួយនេះ ត្រូវបានកម្លាំងប្រដាប់អាវុធរបស់កម្ពុជាយើង ប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងបានបន្តឈរជើងយ៉ាងរឹងមាំ ចាប់តាំងពីមុនការផ្ទុះអាវុធចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់បច្ចុប្បន្ន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×