Thursday, July 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអង្គភាពសុីម៉ាក់ឆ្លេីយតបសំណេីរបស់ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយការទម្លាក់គ្រាប់បែក MK-84​ មានទម្ងន់ជិត១តោន​ ចំផ្ទះរបស់គាត់

ព្រំដែន ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា នៅព្រឹកថ្ងៃទី៣០​ខែកក្កដាឆ្នាំ២០២៥នេះ​ កម្លាំងអង្គភាពសុីម៉ាក់ឆ្លេីយតបសំណេីរបស់ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកចំផ្ទះរបស់គាត់។ នេះជាប្រភេទគ្រាប់បែក MK-84​ មានទម្ងន់ជិត១តោន​ (១,០០០គីឡូក្រាម)​ មានប្រវែងសរុបប្រមាណ៣.៥ម៉ែត្រ​ មានជាតិផ្ទុះជាង៥០០គីឡូក្រាម​ ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសសៀមកាលពីកន្លងទៅថ្មីនេះ។
សូមបញ្ជាក់ថា​ គ្រាប់បែកប្រភេទMK-84នេះ​ ក៏កម្រប្រេីប្រាស់ទម្លាក់ណាស់​ កាលពីសម័យសង្គ្រាមឥណ្ឌូចិន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×