Friday, August 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូខេត្តកំពង់ចាមនាំយកអំណោយចែកជូនយុទ្ធជននិងជនភៀសសឹកនៅខេត្តព្រះវិហារក្រោយបទឈប់បាញ់មានភាពស្ងប់ស្ងាត់

(ព្រះវិហារ): ជាការពិតណាស់សមរភូមិក្រោយមិនអាចបំភ្លេចបងៗយុទ្ធជនដែលឈរជើងការពារនៅសមរភូមិមុខបាននោះទេ។ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ និងសប្បុរសជន​ឧឧត្ថម្ភគាំទ្រដល់សមរភូមិមុខទិសទី១, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងបញ្ជាការដ្ឋានអង្គរក្ស​ ដែលកំពុងឈជេីងការពារទឹកដីនៅសមរភូមិមុខទិសខេត្តព្រះវិហារ ដើម្បីការពារមរណភាពទឹកដីនៃយើង។

នៅក្នុងថ្ងៃដដែលឯកឧត្តមអភិបាលខេត្ត​ បានបន្តដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនឹងនិងថវិកា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជុំរុំជនភៀសសឹកស្ថិតនៅវត្តពោធិ៍ ៥.០០០ដេីម​ ស្ថិតក្នុងភូមិគូលែនត្បូង​ ស្រុកគូលែន​ ខេត្តព្រះវិហារ​ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ព្រះគ្រូចៅអធិការវត្ត ពោធិ៥.០០០ដើម និង ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​​ ក្រុមហ៊ុន​ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ។

សូមបញ្ជាក់ជម្រាបជូនថា​ អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកចែកជូននៅពេលនេះរួមមាន ៖ អង្ក​ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ត្រីងៀត ឆាយពៅ ខ្ទឹមស ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ទឹកក្រូច មី ភួយមុង សំសំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកាមួយចំនួនផងដែរ។
ទឹកចិត្តល្អពីសំណាក់ឯកឧត្តមអ៊ុនចាន់ដា អតីតអភិបាលខេត្តព្រះវិហារ សព្វថ្ងៃអភិបាលខេត្តកំពង់ចាម បានធ្វើឲ្យបងប្អូនពលរដ្ឋភាសសឹកសប្បាយរីករាយនិងមានភាពកក់ក្តៅមួយកំរិត៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×