រឿងរ៉ាវស្នេហាលួចលាក់ និងផិតក្បត់មួយ បានកំពុងបង្កការភ្ញាក់ផ្អើលកក្រើកបណ្តាញសង្គមហ្វេសប៊ុកតែម្តង បន្ទាប់ស្ត្រីជាប្រពន្ធដើមបានរកឃើញប្តីកំពុងសម្ងំពួនអត្មា រួមរស់ជាមួយស្រីថ្មីដែលជាអតីតអ្នកចាក់ស្រាបៀរយ៉ាងមានសេចក្តីសុខ នៅក្នុងផ្ទះជួល ។
ប៉ុន្តែ ខណៈប្រទះឃើញយ៉ាងនេះក្តី តែស្ត្រីជាប្រពន្ធដើម និងបងប្អូន ពុំបានបញ្ចេញកំហឹងខ្លាំងក្លា ឬ សូម្បីប្រើអំពើហិង្សាកាចសាហាវ ទៅលើពួកគេទាំងពីរនោះទេ ។ ផ្ទុយមកវិញ ស្ត្រីជាប្រពន្ធដើមដែលមានការយល់ដឹងច្បាប់ទម្លាប់ និងជាអ្នកធ្វើការមានមុខមាត់មួយរូប បានសម្រេចដាក់ចិត្តដាក់កាយប្រើធម៌ត្រជាក់ ដោយបញ្ចេញពាក្យសម្តីសួរនាំដំណើរដើមទងពួកគេយ៉ាងស្រទន់ ដែលធ្វើឲ្យមនុស្សជាច្រើនកោតសរសើរ ចំពោះចិត្តអត់ធ្មត់របស់គាត់យ៉ាងខ្លាំង ព្រោះថាកម្រឃើញប្រពន្ធដើមធ្វើចិត្តត្រជាក់យ៉ាងនេះដូចគាត់ទេ ។
បើទោះបីប្រឈមមុខដាក់គ្នា ក្នុងរូបភាពយ៉ាងស្ងប់ស្ងាត់ ពុំខ្ទរខ្ទារដល់អ្នកបន្ទប់ជិតខាងក៏ដោយ តែកំហឹងស្ត្រីប្រពន្ធដើម ពុំអត់ឱនឲ្យចំពោះទង្វើ «ដណ្តើម និងផិតក្បត់» រវាងប្តី និងស្រីកំណាន់ទេ ដោយអ្នកស្រីបានបង្គាប់ឲ្យពួកគេ លុតជង្គង់ និងក្រាបថ្វាយបង្គំគាត់ព្រមៗគ្នាចំនួន៣ដង ដើម្បីឲ្យស័ក្ខិសមនឹងទង្វើដែលពួកគេបានធ្វើបំពានមកលើរូបគាត់យ៉ាងឈឺចាប់បំផុត ។
តាមរយៈវីដេអូ ស្ត្រីជាស្រីកំណាន់នោះបានប្រាប់ឈ្មោះឲ្យដឹងថា នាងមានឈ្មោះ ឡេង តុលា អតីតជាអ្នកចាក់ស្រាបៀរ និងបច្ចុប្បន្ន ធ្វើការជាកម្មការិនី មានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ ។ រីឯបុរសជាប្តីត្រូវបានលឺបងប្អូនខាងប្រពន្ធហៅឈ្មោះថា សុង យួន និងត្រូវបានដឹងថាជាមគ្គទេសទេសចរណ៏មួយរូបទៀតផង ។
ទោះជាយ៉ាងណា មុនពេលសម្រេចអនុញ្ញាតឲ្យបន្តរួមរស់នឹងគ្នាក្នុងបន្ទប់ជួល ទាំងអារម្មណ៍ឈឺចាប់បំផុត ស្ត្រីជាប្រពន្ធដើមក៏បានធ្វើការព្រមានអ្នកទាំងពីរមិនឲ្យគេចវេសណាមួយ ឬ ពុំអាចទាក់ទងបានឡើយ ដើម្បីងាយស្រួលកោះហៅ ជាពិសេសបុរសជាប្តីចូលមកដោះស្រាយផ្តិតមេដៃលែងលះគ្នាតាមផ្លូវច្បាប់ បើពុំនោះសោតនឹងមានរឿងធំណាមួយកើតពុំខាន ។ បន្ថែមពីនេះ អ្នកស្រីក៏បានព្រមានស្រីកំណាន់នោះឲ្យមានការប្រុងប្រយ័ត្នជាមួយបុរសជាប្តី និងជាឪថោកទាបនេះ កុំឲ្យក្បត់រូបនាងដូចជារូបគេកំពុងក្បត់អ្នកស្រីនៅចំពោះមុខនាងបែបនេះអីចឹង… ៕ ចន្ទី
ចង់ដឹងថាដំណើររឿងរ៉ាវទាំងស្រុងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖