ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ កក្កដាឆ្នាំ២០២៥គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញនិងសហការីបានអញ្ជើញទៅចុះសួរសុខទុក្ខព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ ក្នុងម្នាក់ៗទទួលបានថវិកា ៤លានរៀល។ វីរៈកងទព័ជួរមុខដែលរងរបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេង បានជូនពរដល់វីរះកងទព័ជួរមុខដែលបានលះ បង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ប្រឆាំងទល់នឹងកងទ័ពថៃឈ្លានពាននៅសមរភូមិព្រំដែនកម្ពុជា.ថៃ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានកោតសរសើរដល់វិរះកងទព័ ដោយជូនពរឱ្យឆាប់ជាសះស្បើយ និងផ្តាំផ្ញើរដល់វិរៈកងទព័ដែលកំពុងសំរាកព្យាបាល នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសុំឲ្យបងប្អូនធ្វើចិត្តអោយស្ងប់ ក្នុងការមើលថែសុខភាពឲ្យបានល្អ។ ខណៈប្រជាពលរដ្ឋ និងកងទព័ជួរមុខបានលះបង់ការពារបូរណៈភាពដែនដី កម្ពុជាយ៉ាងអង់អាចក្លាហាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















