(ភ្នំពេញ)៖ បុរី មេគង្គ លែន និងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធបានចាប់ដៃគ្នាចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស្ដីពីកិច្ចសហប្រតិបត្តិការផ្តល់អត្ថប្រយោជន៍បន្ថែមជូនដល់អតិថិជន បុរី មេគង្គ លែន នៅគ្រប់គម្រោងទាំងអស់រួមមាន៖ គម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់», គម្រោង «ហ្គោលឌិន អាវិននូ», និងគម្រោង «មេគង្គ ស៊ីធី»។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះត្រូវបានប្រព្រឹត្តិឡើងនៅក្នុងគម្រោង «មេគង្គ ស៊ីធី» របស់ បុរី មេគង្គ លែន ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីអ្នកស្រី លី មុយស៊ីម អនុប្រធានផ្នែកលក់នៃ បុរី មេគង្គ លែន និងលោក អ៊ឹង មុយហ្គេច ប្រធាននាយកប្រតិបត្តិអាជីវកម្មផ្នែករថយន្តនៃក្រុមហ៊ុន ខេ អិន អិន ខេមបូឌា រួមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរផងដែរ។
កិច្ចសហប្រតិបត្តិការរវាង បុរី មេគង្គ លែន និងក្រុមហ៊ុន ខេ ខេ អិន ខេមបូឌា ត្រូវបានបង្កើតឡើងដើម្បីនាំយកអត្ថប្រយោជន៍ និងគុណតម្លៃបន្ថែមដល់អតិថិនដែលបានទិញគេហដ្ឋាននៅ បុរី មេគង្គ លែន នូវការបញ្ចុះតម្លៃពិសេស ៥% រាល់ការទិញរថយន្តទំនើបបច្ចេកវិទ្យាប្រទេសអាល្លឺម៉ង់ JETOUR ដែលមានម៉ូដែលថ្មីៗទាន់សម័យដូចជា៖
• Jetour Dashing Eco: ២៦,៥០០ដុល្លារ
• Jetour X50: ២១,៩០០ដុល្លារ
• Jetour X70: ៣៤,៩០០ដុល្លារ
• Jetour T1: ៣៧,៩០០ដុល្លារ
• Jetour T2: ៦៣,៨៨៨ដុល្លារ
អ្នកស្រី លី មុយស៊ីម បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនោះថា៖ «កិច្ចសហការរវាង បុរី មេគង្គ លែន និងក្រុមហ៊ុន ខេ អិន អិន ខេបូឌា នាពេលនេះនឹងក្លាយជាប្រយោជន៍និងសុបិនក្លាយជាការពិតថ្មីមួយសម្រាប់អតិថិជនរបស់ បុរី មេគង្គ លែន ក្នុងការបំពេញក្ដីស្រមៃក្លាយជាម្ចាស់ផ្ទះផង និងជាម្ចាស់រថយន្តផង។ នេះជាការបើកទំព័រថ្មីនៃការបង្កើនគុណភាពនៃការរស់នៅប្រកបដោយប្រណីតភាព និងភាពស៊ីវីល័យទាន់សម័យ របស់ម្ចាស់ផ្ទះនៃ បុរី មេគង្គ លែន»។
ក្នុងនោះផងដែរ លោក អ៊ឹង មុយហ្គេច បានថ្លៃងបន្ដថា៖ «ខ្ញុំសូមសម្ដែងសេចក្ដីសោមនស្សរីករាយក្រៃលែងចំពោះកិច្ចសហប្រតិបត្តិការដ៏មានតម្លៃនេះ ព្រោះយើងកំពុងតែរួមគ្នាផ្ដល់ជូនអតិថិជននៃ បុរី មេគង្គ លែន នូវគុណតម្លៃបន្ថែមទៀតក្នុងការបញ្ចុះតម្លៃពិសេស ៥% លើរថយន្ដ JETOUR គ្រប់ម៉ូដែល។ យើងជឿជាក់ថាតាមរយៈកិច្ចសហការនេះ អតិថិជន បុរី មេគង្គ លែន នឹងកាន់តែសប្បាយរីករាយចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើស បុរី មេគង្គ លែន ជាទីលំនៅរបស់ពួកគាត់»។
គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលបានប្ដេជ្ញាចិត្តសម្រិតសម្រាំងលើម៉ូតផ្ទះនិងគុណភាពសំណង់ជាចម្បងក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។
ចំណែកឯក្រុមហ៊ុន ខេ អិន អិន គ្រុប គឺក្រុមហ៊ុនក្នុងឈានមុខគេមួយដែលមានបទពិសោធន៍ជាង ២០ឆ្នាំ លើការចែកចាយផ្តាច់មុខម៉ាកល្បីៗពី កូរ៉េ ជប៉ុន និងអ៊ីរ៉ុប លើវិស័យគ្រឿងចក្រ និងរថយន្តធន់ធ្ងន់។ ហើយថ្មីនេះៗ ក្រុមហ៊ុន ខេ អិន អិន គ្រុបបានពង្រីកវិសាលភាពដែលបានឈានជើងចូលវិស័យរថយន្តដែរបាននូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្តម៉ាកយីហោ JETOUR AUTO តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដែលបច្ចុប្បន្ន JETOUR CAMBODIA បាននាំចូលនូវម៉ូឌែលជាច្រើនដូចជា JETOUR TRAVELLER T2, JETOUR T1, JETOUR DASHING PREMIUM, JETOUR DASHING ECO, JETOUR X70PLUS និងJETOUR X50 ផងដែរ។









