Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ការបញ្ចុះអត្រាពន្ធមកត្រឹម១៩%នេះ បង្ហាញថា រាជរដ្ឋាភិបាល ពិតជាបានធ្វើការងារពិតប្រាកដដើម្បីផលប្រយោជន៍ជាតិ

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការងារគ្រប់យ៉ាងដើម្បីការពារផលប្រយោជន៍ជាតិ ការពារបូរណភាពទឹកដី បង្កើនការវិនយោគនិងស្វែងរកការងារជូនប្រជាពលរដ្ឋ។ ជាក់ស្តែង ការបញ្ចុះអត្រាពន្ធមកត្រឹម១៩%នេះ បង្ហាញថា រាជរដ្ឋាភិបាល ពិតជាបានធ្វើការងារពិតប្រាកដដើម្បីផលប្រយោជន៍ជាតិ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើការងារគ្រប់បែបយ៉ាងពិតប្រាកដមិនបានសន្យា នោះទេ គឺធ្វើពិតប្រាកដ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ទោះបីជាកម្ពុជាទទួលអត្រាទទួលបាន ១៩% នៅពេលនេះ ប៉ុន្តែកម្ពុជានៅតែបន្តចរចាបន្ថែមទៀតឱ្យបានទាបជាង១៩% នៅលើទំនិញផ្សេងៗទៀត ដែលជាទំនិញអាទិភាពរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកនឹងបន្តបញ្ចុះអត្រាពន្ធដល់ប្រទេសកម្ពុជាយើងបន្ថែមទៀត ទៅលើមុខទំនិញផ្សេងៗរបស់កម្ពុជា ស្របពេលដែលកម្ពុជា បានសម្រេចយកពន្ធ ០% ពីទំនិញនាំចូលពីសហរដ្ឋអាមេរិកវិញ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×