Sunday, August 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សុខុនបាន អញ្ជើញដឹកនាំគណៈប្រតិភូស្ថានទូតនានាប្រចាំកម្ពុជា ទៅកាន់តំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យទីតាំងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៃការទម្លាក់គ្រាប់បែករបស់ថៃ

ខេត្តឧត្តរមានជ័យ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូស្ថានទូតនានាប្រចាំកម្ពុជា ចំនួន១៥ប្រទេស ទៅកាន់តំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យទីតាំងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលប្រាំថ្ងៃនៃការទម្លាក់គ្រាប់បែករបស់ថៃ។

ទីតាំងដែល ប្រមុខការទូតកម្ពុជា ដឹកនាំមន្រ្តីការទូតចុះត្រួតពិនិត្យនេះ គឺស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទិសនៃសមរភូមិប្រយុទ្ធរយៈពេល៥ថ្ងៃ ដែលក្នុងនោះមានប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូនជាដើម។
ប្រមុខការទូតកម្ពុជា បាននាំមន្រ្តីទូតទាំងអស់ ទៅពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះនៅឡើយ ហើយបន្ទាប់មកលោកដឹកនាំមន្រ្តីទូតចុះពិនិត្យមើលទីតាំង វត្តតាមាន់សែនជ័យ ដែល កងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅវត្តនេះ បណ្តាលឱ្យលោកតាអាចារ្យម្នាក់ស្លាប់ និងមានជនស៊ីវិលមួយចំនួនរងរបួស ខូចខាតយ៉ាងដំណំ។ បន្ថេមទីនេះ គណៈប្រតិភូ ក៏បានចុះពិនិត្យសាលារៀន ដែលរងការវាយប្រហារដោយកងទ័ពថៃ ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×