ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចេញផ្សាយព័ត៌មានថា នៅថ្ងៃទី ១៤ ខែមករា លោកភារធារី Benjamin Chiang បានចូលរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា សហរដ្ឋអាមេរិក នៅកម្ពុជា និងគណៈកម្មាធិការអូឡាំពិកជាតិកម្ពុជា នៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ដើម្បីចាប់ផ្តើមកម្មវិធីរៃអង្គាសប្រាក់សម្រាប់ចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុង Los Angels ឆ្នាំ ២០២៨ ដែលជាព្រឹត្តការណ៍ធំមួយ ក្នុងការរៀបចំកីឡាករខ្មែរដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងកីឡាប៉ារ៉ាអូឡាំពិក ឆ្នាំ ២០២៨ នៅទីក្រុង Los Angeles។
ក្នុងនាមជាឯកអគ្គរាជទូតនៃយុទ្ធនាការ សភាពាណិជ្ជកម្មកម្ពុជា សហរដ្ឋអាមេរិកនៅកម្ពុជា និងបណ្តាក្រុមហ៊ុនអាមេរិក នឹងជួយគាំទ្រកីឡាករខ្មែរ និងកសាងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឲ្យកាន់តែរឹងមាំ។ សហរដ្ឋអាមេរិក មានមោទនភាពក្នុងការស្វាគមន៍កីឡាករពីកម្ពុជា និងពីប្រទេសជុំវិញពិភពលោក ដើម្បីអបអរការស្រឡាញ់ចូលចិត្តកីឡា មិត្តភាពជាអន្តរជាតិ និងស្មារតីកីឡាអូឡាំពិករួមគ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី



