Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យសម្តេចតេជោ ៖ សម្តេចតេជោ តែងតែផ្តល់ប្រឹក្សា និងក្រើនរម្លឹកដល់វីរៈកងទ័ពយើងជាប្រចាំ ឱ្យប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវស្មារតីច្បាប់អន្តរជាតិ ស្មារតីជាមនុស្សជាតិ ពោលគឺយើងមិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃ ដើម្បីបំពេញតាមកំហឹងសងសឹង ប្រាសចាកភាពជាមនុស្សទេ

ភ្នំពេញ​៖អ្នកនាំពាក្យសម្តេចតេជោ ឯកឧត្តម ជា ធីរិទ្ធ នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ បានរំលឹកអំពី ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលក្រើនរម្លឹកដល់វីរៈកងទ័ពយើងជាប្រចាំ ឲ្យប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវស្មារតីច្បាប់អន្តរជាតិ ស្មារតីជាមនុស្សជាតិ។

ឯកឧត្តម ជា ធីរិទ្ធ លើកឡើងដូច្នេះថា៖ «សម្តេចតេជោ តែងតែផ្តល់ប្រឹក្សានិងក្រើនរម្លឹកដល់វីរៈកងទ័ពយើងជាប្រចាំ ឲ្យប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវស្មារតីច្បាប់អន្តរជាតិ ស្មារតីជាមនុស្សជាតិ ពោលគឺយើងមិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃដើម្បីបំពេញតាមកំហឹងសងសឹក ប្រាសចាកភាពជាមនុស្សទេ ទោះបីជាសត្រូវនៅក្នុងពេលចម្បាំង តែគេក៏ជាមនុស្សជាតិដូចយើងដែរ»៕រក្សាសិទ្ធដោយ៖សុទ្ធលី

×