Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា

ភ្នំពេញ: រាជរដ្ឋភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី
ការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា។

យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល
សម្រេច : ត្រូវបានបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្ន ដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលមានសមាសភាពដូចខាងក្រោម ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន។

ក្រុមការងារនេះ មានភារកិច្ចដូចខាងក្រោម ៖

  • សម្របសម្រួល និងផ្ដល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេត
    ការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីមកផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់គ្នា។
  • ត្រូវរាយការណ៍ជូនសម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពីការវិវត្តនៃសភាពការណ៍នៅតំបន់ប៉ះពាល់ និងស្នើសុំ ការណែនាំតាមការចាំបាច់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី។

ក្រុមការងារនេះ មានសិទ្ធិបង្កើតក្រុមការងារចំណុះ និងអាចប្រើប្រាស់មន្ត្រីក្រោមឱវាទតាមការចាំបាច់ ដើម្បី ធានាប្រសិទ្ធភាពការងារ។

ក្រុមការងារនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងការពារជាតិ សម្រាប់ដំណើរការការងាររបស់ខ្លួន។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×