Monday, August 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ទៀ ស្យាម : “ស្លាកPTT ត្រូវតែទម្លាក់ ផ្លូវច្បាប់ត្រូវតែគិត”

ភ្នំពេញ ៖ លោក ទៀ ស្យាម នឹងធ្វើជាតំណាងជាផ្លូវការ ដើម្បីរំលាយកិច្ចសន្យាជាមួយ PTT ហើយបង្កើតប្រេនថ្មី ។
ដូច្នេះ សូមបងប្អូនបន្ដប្រើសេវាកម្មជាធម្មតាវិញ ដើម្បីទុកពេលជូនសម្រាប់ការរៀបចំប្រេនថ្មី នេះជាស្មារតីរួបរួមជាតិតែមួយ។

លោក ទៀ ស្យាម បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃអាទិត្យនេះថា ម្ចាស់អាជីវកម្មទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី (ខេមបូឌា) ភាគច្រើន បានសម្រេចចិត្តប្រគល់សិទ្ធិជូនខ្ញុំ ជាតំណាងផ្លូវការដើម្បីរំលាយកិច្ចសន្យាតំណាងចែកចាយរវាងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី និងក្រុមហ៊ុន PTT Cambodia ។
ព្រមទាំងរួបរួមកម្លាំងសម្រេចចិត្តបង្កើតប្រេនថ្មី ប្រេនខ្មែរ ជាស្នាដៃបង្កើតដោយកូនខ្មែរ ដែលមានកំរិតស្តង់ដាខ្ពស់។
ក្នុងស្មារតីស្រលាញ់ជាតិខ្មែរ សូមបងប្អូនចូលរួមគាំទ្រប្រេនថ្មីដែលនឹងមកឆាប់ៗនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×