Monday, August 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ទៀ ស្យាម : ស្ថានីយប្រេងឥន្ធន: PTT នឹងត្រូវឈ្មោះទៅជា Peace 🕊️

ភ្នំពេញ ៖ លោក ទៀ ស្យាម ម្ចាស់អាជីវកម្មដែលទិញសិទ្ធិប្រេន PTT CAMBODIA មួយរូបនៅប្រទេសកម្ពុជា បានឱ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក មុននេះបន្តិចថា ៖ “ឈ្មោះដែលបង្កប់ដោយរយលានអត្ថន័យ ! គឺស្ថានីយប្រេងឥន្ធន: PTT នឹងត្រូវឈ្មោះទៅជា Peace 🕊️។

-ពណ៌ក្រហម ជាពណ៌មួយក្នុងទង់ជាតិខ្មែរ ដែលតំណាងទឹកដីកម្ពុជា ប្រៀបបានដូចសញ្ជាតិរបស់ប្រេនដែលបង្កើតដោយកូនខ្មែរ ។
-ពណ៌សរ ឆ្លុះបញ្ជាំងពីភាពបរិសុទ្ធ សុភាព ស្មោះត្រង់ និងសន្តិភាព ប្រៀបបានដូចជាអត្តចរិករបស់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់សន្តិភាព និងមានចរិកស្មោះត្រង់ ។
-ពណ៌ទឹកប៊ិច ឆ្លុះបញ្ជាំងពីភាពរឹងមាំ ទំនុកចិត្ត និងនិរន្តរន៍ភាព ប្រៀបដូចជាការប្តេជ្ញារបស់ប្រេនដែលនឹងផ្តល់ជូននូវសេវាកម្មប្រកបដោយស្តង់ដា គុណភាព និងទំនុកចិត្តដ៏រឹងមាំជូនអតិថិជន។
-សត្វព្រាប ឆ្លុះបញ្ជាំងពី សេរីភាព និងសន្តិភាពប្រៀបបានដូចជាការប្រកាសឯករាជ្យរបស់ក្រុមហ៊ុន PPC ។
-ពណ៌មាស ឆ្លុះបញ្ជាំងពីភាពត្រចះត្រចង់ និងឧត្តមគតិដែលនឹងហោះឡើងដោយភាពរុងរឿងរបស់កូនខ្មែរ» ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×