Sunday, August 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ហួត ហាក់ ជម្រុញវិស័យអេកូទេសចរណ៍នៅតំបន់រតនគិរី ជាមួយការប្រើប្រាស់នូវដំរី

ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ម៉ែន នារីវុឌ្ឍីអនុប្រធានកិត្តិយសប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា និងសហការី ដើម្បីរាយការណ៍ដើម្បីស្ដាប់នូវរបាយការណ៍ពីសកម្មភាពសមាគម និងសំណើសុំកិច្ចសហការភាសាពីផ្លូវការផ្លាស់ប្ដូរយោបល់ក្នុងការជម្រុញវិស័យអេកូទេសចរណ៍នៅតំបន់រតនគិរី ជាមួយការប្រើប្រាស់នូវដំរី។

លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ក៏បានលើកឡើងអំពីសកម្មភាពរបស់សមាគម មានដូចជាការចូលរួមចំណែកក្នុងការចិញ្ជឹមថែទាំអភិរក្សដំរីស្រុកដែលនៅសល់ចុងគេបង្អស់ក្នុងខេត្តរតនគិរី។ បច្ចុប្បន្នសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ចិញ្ចឹមថែទាំដំរីទាំង ៤ ក្បាល (ឈ្មោលពីរ ញីមួយ និងកូនដំរីមួយ)។សមាគមក៏មានផ្តល់សេវាអេកូទេសចរណ៍ជូនភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរទេសេរចណ៍កម្សាន្តជាមួយដំរី។ អៃរាវត្តា ក៏បានណែនាំភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានស្គាល់ពីសត្វដំរី ខណៈឱ្យពួកគេមានទំនាក់ទំនងផ្ទាល់ជាមួយដំរីបង្កើតការយល់ដឹងរបស់ពួកគាត់។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ពិសេសការអភិវឌ្ឍនូវស្នាដៃក្នុងការបង្កើតពូជដំរីក្នុងស្រុកដ៏កម្រដែលជាការរួមចំណែកដល់ការជួយជំរុញនូវអេកូទេសចរណ៍ដែលមានតម្លៃបន្ថែមសម្រាប់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្រសួងទេសចរណ៍រីករាយក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ និងពិភាក្សាលទ្ធភាពក្នុងការជំរុញនូវភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកធ្លាក់កាទៀង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×