ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អេចជេ ម៉ូដ នីហ្សាម ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដែលបានធ្វើជាអ្នកសម្របសម្រួលបទឈប់បាញ់ និងផ្ដល់ទីកន្លែងប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ប្រកបដោយជោគជ័យ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី


