(ស៊ិនជិន ប្រទេសចិន) : ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច សង្គម សម្រាប់តំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក (អេស្កាប់) បានផ្តល់បទសម្ភាសន៍ដោយផ្ទាល់ស្តីពីសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា ជាមួយគណៈកម្មការរៀបចំមហោស្រពម៉ាយីហោចិនលេីកទី១៩ ឆ្នាំ២០២៥ នៅទីក្រុងស៊ិនជិន ប្រទេសចិន។
ក្នុងកិច្ចសម្ភាសន៍នោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះម៉ាកយីហោរបស់ប្រទេសចិន ដែលបាននិងកំពុងមានការប្រកួតប្រជែង និងផ្តល់នូវទំនុកចិត្តខ្ពស់ជូនដល់ប្រជាជននៅជុំវិញពិភពលោក ក្នុងនោះប្រទេសកម្ពុជា គឺជាប្រទេសមួយដែលពេញនិយមប្រេីប្រាស់ផលិតផលចិនយ៉ាងច្រើនប្រកបដោយគុណភាព ផងដែរ។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍ និងជម្រុញលេីកទឹកចិត្តឱ្យក្រុមហ៊ុនដែលផលិតម៉ាកយីហោល្បីៗរបស់ប្រទេសចិន និងវិនិយោគិនដទៃទៀត ធ្វើការពិចារណាក្នុងការវិនិយោគ និងបង្កើតនូវរោងចក្រដោយផ្ទាល់នៅកម្ពុជាសម្រាប់ការផលិតនាំចេញ ពីព្រោះកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងមានច្បាប់វិនិយោគលើកទឹកចិត្តវិនិយោគិន ដែលផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ការវិនិយោគលើកគ្រប់វិស័យនៅកម្ពុជា ជាពិសេសកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ផងដែរ។
ជាងនេះទៅទៀត ឯកឧត្ដមបណ្ឌិត លី ធុជ បានលេីកឡេីងពីភាពជោគជ័យរបស់កម្ពុជា ក្នុងការទទួលបាននូវការបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១) ដែលនេះជាដំណឹងដ៏ល្អសម្រាប់វិនិយោគិន និងឱកាសបន្តពង្រឹងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។
ដោយឡែកកិច្ចសម្ភាសន៍ ក៏មានការចាប់អារម្មណ៍ផងដែរអំពីវិស័យសកម្មភាពមីននៅកម្ពុជា ដែលក្នុងនោះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ពីសមិទ្ធផលសម្រេចបាន កិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងនោះក៏មានប្រទេសចិន ផងដែរ ក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ផ្ទៃដីរាប់ម៉ឺនហិកតា ត្រូវបានរំដោះចេញពីការគម្រាមកំហែងពីយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ ជាពិសេសបានផ្តល់នូវដីប្រកបសុវត្ថិភាពសម្រាប់ប្រេីប្រាស់ និងទាក់ទាញការវិនិយោគដោយផ្ទាល់នៅកម្ពុជា ផងដែរ៕ រក្សាសិទ្ធដោយឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ គូសបញ្ជាក់ពីសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា
(ស៊ិនជិន ប្រទេសចិន) : ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច សង្គម សម្រាប់តំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក (អេស្កាប់) បានផ្តល់បទសម្ភាសន៍ដោយផ្ទាល់ស្តីពីសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា ជាមួយគណៈកម្មការរៀបចំមហោស្រពម៉ាយីហោចិនលេីកទី១៩ ឆ្នាំ២០២៥ នៅទីក្រុងស៊ិនជិន ប្រទេសចិន។
ក្នុងកិច្ចសម្ភាសន៍នោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះម៉ាកយីហោរបស់ប្រទេសចិន ដែលបាននិងកំពុងមានការប្រកួតប្រជែង និងផ្តល់នូវទំនុកចិត្តខ្ពស់ជូនដល់ប្រជាជននៅជុំវិញពិភពលោក ក្នុងនោះប្រទេសកម្ពុជា គឺជាប្រទេសមួយដែលពេញនិយមប្រេីប្រាស់ផលិតផលចិនយ៉ាងច្រើនប្រកបដោយគុណភាព ផងដែរ។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍ និងជម្រុញលេីកទឹកចិត្តឱ្យក្រុមហ៊ុនដែលផលិតម៉ាកយីហោល្បីៗរបស់ប្រទេសចិន និងវិនិយោគិនដទៃទៀត ធ្វើការពិចារណាក្នុងការវិនិយោគ និងបង្កើតនូវរោងចក្រដោយផ្ទាល់នៅកម្ពុជាសម្រាប់ការផលិតនាំចេញ ពីព្រោះកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងមានច្បាប់វិនិយោគលើកទឹកចិត្តវិនិយោគិន ដែលផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ការវិនិយោគលើកគ្រប់វិស័យនៅកម្ពុជា ជាពិសេសកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ផងដែរ។
ជាងនេះទៅទៀត ឯកឧត្ដមបណ្ឌិត លី ធុជ បានលេីកឡេីងពីភាពជោគជ័យរបស់កម្ពុជា ក្នុងការទទួលបាននូវការបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១) ដែលនេះជាដំណឹងដ៏ល្អសម្រាប់វិនិយោគិន និងឱកាសបន្តពង្រឹងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។
ដោយឡែកកិច្ចសម្ភាសន៍ ក៏មានការចាប់អារម្មណ៍ផងដែរអំពីវិស័យសកម្មភាពមីននៅកម្ពុជា ដែលក្នុងនោះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ពីសមិទ្ធផលសម្រេចបាន កិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងនោះក៏មានប្រទេសចិន ផងដែរ ក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ផ្ទៃដីរាប់ម៉ឺនហិកតា ត្រូវបានរំដោះចេញពីការគម្រាមកំហែងពីយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ ជាពិសេសបានផ្តល់នូវដីប្រកបសុវត្ថិភាពសម្រាប់ប្រេីប្រាស់ និងទាក់ទាញការវិនិយោគដោយផ្ទាល់នៅកម្ពុជា ផងដែរ៕ រក្សាសិទ្ធដោយ : សុទ្ធលី





